ព្រឹត្តិការណ៍ព័ត៌មាន

មិត្តហ្វូននាំយកមូលនីធិពីការលក់សំបុត្រចូលទស្សនាមិត្តហ្វូនខេមបូឌានលីកឆ្នាំ ២០១៧ ជូនមន្ទីរពេទ្យគន្ធបុប្ផា

06 Jan, 2018

នាព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៧នេះ លោកអគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនលោក ញ៉ុង ឌិនថន និងតំណាងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានយកមូលនីធិចំនួន ១,០០០ដុល្លារ ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលមូលនីធីបានមកពីក្រុមហ៊ុនមិត្តហ្វូន សហការជាមួយនឹងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រេចដកថវិកាចំនួន៥០០៛ ក្នុង១សំបុត្រពីការលក់សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្តមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧ទៅថ្មីៗនេះ។

នៅក្នុងជំនួបផ្តល់ជូនមូលនិធិនោះដែរ លោកវេជ្ជបណ្ឌិត Denis Laurent ក៏បានថ្លែងអំណរគុណដល់ភាគីទាំងពីរដែលបានចូលរួមចំណែកមូលនីធិដ៏សប្បុរសធម៌នេះជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យស្រលាញ់កុមារធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ហើយរាល់ការបរិច្ចាគទាំងអស់នេះបានធ្វើឲ្យមន្ទីរពេទ្យបន្តការជួយសង្គ្រោះនិងព្យាបាលកុមារជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា៕