ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន

ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន

ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន គឺជាផ្នែកមួយនៃ DNA នៃគំរូពាណិជ្ជកម្មរបស់យើង។ ពួកយើងទទួលស្គាល់ថាសង្គម គីជាមូលដ្ឋានគ្រឹះដែលក្រុមហ៊ុនអាចអភិវឌ្ឍពីលើបាន។ អាស្រ័យហេតុនេះហើយ មិត្តហ្វូនបណ្តាក់ទុនទៅលើសង្គម ដោយធានាថាប្រតិបត្តិការពាណិជ្ជកម្មរបស់យើងមានលក្ខណៈរួមបញ្ជូល ហើយគម្រោង CSR របស់យើងផ្តល់ជំនួញដល់អ្នកដែលត្រូវការជំនួញ និងធានាថាការអភិវឌ្ឍមាននិរន្តរភាព។

ជំនឿត្រង់ការអភិវឌ្ឍពាណិជ្ជកម្មត្រូវធ្វើឡើងជាមួយនឹងទំនួលខុសត្រូវសង្គមគឺជាតម្លៃសំខាន់មួយរបស់ មិត្តហ្វូន។ ពួកយើងគិតថា ការបណ្តាក់ទុនទៅលើសង្គម មិនត្រឹមតែជាទង្វើរសប្បុរសធម៌មួយប៉ុណ្ណោះទេ តែវាក៏ជួយឲ្យមិត្តហ្វូនអភិវឌ្ឍ ហើយក្លាយទៅជាក្រុមហ៊ុនដែលទទួលបានជោគជ័យច្រើនជាងមុនផងដែរ។ គំរូពាណិជ្ជកម្មរបស់យើងរួមមានការគិតពីវិធីដែលយើងអាចផ្តល់អត្ថប្រយោជន៍ដល់សង្គម និងជួយប្រជាជនដែលមានទុក្ខលំបាកនៅពាសពេញប្រទេស។ ទំនៀមទំលាប់នេះមានតាំងពីពេលដែលយើងឈានជើងចូលប្រទេសកម្ពុជាដំបូង ហើយឥលូវវាត្រូវបានយើងបញ្ចូលយ៉ាងជ្រៅទៅក្នុងវប្បធម៌របស់មិត្តហ្វូន។ កិច្ចខិតខំប្រឹងប្រែងក្នុង  CSR របស់យើងផ្តោតសំខាន់លើផ្នែកបួនផ្សេងៗគ្នារួមមាន៖

  • ជួយអភិវឌ្ឍរាជរដ្ឋាភិបាលបែបអេឡិចត្រូនិច
  • ផ្តល់អ៊ីនធឺណែតដោយឥតគិតថ្លៃដល់សាលារៀន
  • អភិវឌ្ឍការថែទាំសុខភាពនៅក្នុងសហគមន៍ និងគាំទ្រសហគមន៍រងគ្រោះពីគ្រោះធម្មជាតិផ្សេងៗ
  • ជួយដល់ជនក្រីក្រតាមរយៈសកម្មភាពសង្គម និងសប្បុរសធម៌

 

គម្រោង CSR

  • អ៊ីនធឺណែតដោយឥតគិតថ្លៃសម្រាប់សាលារៀន គ្រូបង្រៀន និងមន្ត្រីរបស់ក្រសួងអប់រំ យុវជន និងកីឡា
  • ការប្រជុំតាមលក្ខណៈវីដេអូសម្រាប់រដ្ឋាភិបាល ក្រសួង និងស្ថាប័នរដ្ឋ
  • ស្នាមញញឹមជិតជាងមុន
  • នេះមិនមែនជាសុបិន្តមួយទេ
  • ការវះកាត់បេះដូងសម្រាប់ក្មេងៗ
  • ការឧបត្ថម្ភដល់សហព័ន្ធបាល់ទាត់កម្ពុជា