Mascot មុន្នី

Munny ជាអ្វី?

ចាប់តាំងពីការបោះទុនវិនិយោគលើប្រព័ន្ធទូរគមនាគមន៍ប្រមាណជា​​ង​ ៩ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនមិត្តហ្វូនបានក្លាយជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនិង លំដាប់ថ្នាក់លេខ១ ទៅលើគុណភាពនិងបណ្តាញសេវាគ្រប ដណ្តប់ទូទាំងប្រទេសកម្ពុជា។ ជាងនេះទៅទៀត ក្រុមហ៊ុននាំមកនូវ ភាពកាន់តែស្រស់ថ្លា កាន់តែជិតស្និទ្ធ​ និងកាន់តែរួសរាយ​ និងទាក់ទាញ។​ ទាំងអស់នេះគឺជាអ្វីដែលក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន ហើយ Munny ត្រូវបានជ្រើសរើស ជាជម្រើសដ៏ល្អបំផុតដើម្បីបន្តនូវគុណតម្លៃនេះ។

Munny គឺជានិមិត្តរូបដែលក្រុមហ៊ិនមិត្តហ្វូនបានផ្តូចផ្តើមឡើងដែលកើតចេញពីនិមិត្តសញ្ញារបស់មិត្តហ្វូន។ Munny បានកំពុងតែជួយមិត្តហ្វូនអស់រយៈពេលជាង៩ឆ្នាំ នៅកម្ពុជា ដែលជួយណែនាំអតិថិជន ជាមួយនឹងតម្រូវការរបស់ពួកគេ។ ឥលូវនេះគាត់សម្រេចចិត្តទៅជួបអតិថិជនគ្រប់ទីកន្លែង។ Munny មានន័យជាភាសារខ្មែរថា ជាមនុស្សឆ្លាត ជាមនុស្សដែលដឹងរាល់អ្វីៗទាំងអស់ ហើយ Munny ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូលគឺ ជាអ្នកយកចិត្តទុកដាក់និង ជាអ្នកច្នៃប្រឌិតខ្ពស់៖

  • ការយកចិត្តទុកដាក់៖ គឺគាត់ស្តាប់ ស្វែងយល់ និងជួយអតិថិជនទៅវិញទៅមក គ្រប់គ្នាទាំងអស់ ដើម្បីផ្តល់នូវ សេវាដ៏សមស្របមួយដែលជាតម្រូវការរបស់អតិថិជន ហើយវាក៏មានន័យថាជាទំនួលខុសត្រូវនៅក្នុងសង្គមផងដែរ។
  • អ្នកច្នៃប្រឌិត៖ មានន័យថាជាអ្នកឈានមុខគេនៅក្នុងនុវានុវតន៍ព្រមទាំងការគោរព​​ និងទទួលយកគ្រប់យោបល់ទាំងអស់ ទោះបីបញ្ហាកើតចេញមកពីទីណាក៏ដោយ ថ្មី ឬចាស់ ដូច្នេះហើយ Munny ផ្តល់នូវភាពប្លែក ហើយផ្តល់សេវាកម្មនិងផលិតផលបានយ៉ាងល្អពីទីណាក៏ដោយ ថ្មី ឬចាស់ ដូច្នេះហើយមុន្នីផ្តល់នូវភាពប្លែក ហើយផ្តល់សេវាដ៏ល្អប់នូវគុណតម្លៃស្នូលគឺ ជាអ្នកថែរក្សា និង ជាអ្នកច្នៃប្រឌ ជូនគ្រប់អតិថិជនទាំងអស់។

រូបរាងលក្ខណៈរបស់ Munny

Munny គឺនៅគ្រប់ទីកន្លែងនៅកម្ពុជា មានន័យថា គាត់រស់នៅដោយគ្មានភាពបំភាន់និងការក្លែងបន្លំ, គេផ្តោតទៅលើភាពជាក់ស្តែង ច្បាស់លាស់​ គាត់ជាអ្នកជួយយកអាសារ សាមញ្ញ​ និងជាមិត្តជិតស្និទ្ធ និងប្រាកដនិយមទៅគ្រប់ៗគ្នា។ ហើយគាត់គឺជា «បងប្រុស» ពិតប្រាកដសម្រាប់អ្នករាល់គ្នាផងដែរ៖

  • មិត្តជិតស្និត៖ គាត់ជាបុគ្គលដែលនៅជិតដិតជាងមិត្តភក្តិជិតស្និទ្ធរបស់អ្នកទៅទៀត។ ជាបងប្រុសធំដែលតែងតែស្តាប់នឹងយល់អ្នករាល់គ្នា។
  • អ្នកជួយយកអាសារ៖ គាត់គឺពិតជាត្រៀមខ្លួន និងស្រលាញ់នូវការជួយ ផ្តល់ដំបូន្មានដ៏មានន័យ និងចូលរួមគ្រប់សកម្មភាព។ គាត់ពិតជាអន្ទះសារនិងសប្បាយចិត្តក្នុងជួយមនុស្សគ្រប់គ្នា ចេញពីបញ្ហាតូចបំផុត។
  • បុគ្គលដែលឆ្លាតបំផុត៖ គាត់គឺពិតជាអស្ចារ្យ ម្ខាងគាត់ឆ្លាត មានចំណេះដឹងខ្ពស់ និងម្ខាងទៀតគាត់កំប្លែង និងកម្សាន្ត។ ដែលនេះធ្វើឲ្យគាត់ជាបុគ្គលដែលទាក់ទាញបំផុត និងធ្វើឲ្យគាត់ក្លាយជាអ្នកនាំពាក្យដ៏ច្នៃប្រឌិត។​
  • ជាបុគ្គលសាមញ្ញ៖ គាត់មិនបង្ហាញពីភាពនិយាយច្រើន ប៉ុន្តែគាត់នឹងនិយាយនូវអ្វីដែលគាត់មាន ដូចជារូបរាងរបស់គាត់

Munny ឆ្ពោះទៅកាន់ជីវិតថ្មី កាន់តែទាន់សម័យ

Munny គឺជាអ្នកតភ្ជាប់ទំនាក់ទំនងដ៏ល្អបំផុត រវាងមិត្តហ្វូន និងអតិថិជន។ Munny ដើរតួនាទីជាអ្នកភ្ចាប់ យល់ពីមិត្តដែលតែងស្តាប់ទៅនឹងតម្រូវការអតិថិជន និងយល់កាន់តែច្បាស់នូវអ្វីដែលពួកគេត្រូវការ ផ្តល់នូវភាពច្បាស់លាស់ គ្រប់អ្វីៗទាំងអស់ដែលអ្នកត្រូវការ។ គាត់នឹងជួយមិត្តហ្វូនដើម្បីរួមចំណែក ជិវិតដ៏ទាន់សម័យ និងរួសរាយជូនដល់គ្រប់ៗគ្នានៅកម្ពុជា ប្រកបដោយភាពសកម្មនិងច្នៃប្រឌិត។