ព័ត៌មាន

ជាង៣០០សាលារៀនបានភ្ជាប់អ៊ីនធឺណិតដោយឥតគិតថ្លៃពីមិត្តហ្វូន

18 Aug, 2017

បន្ទាប់ពីចុះអនុស្សារណៈ (MOU) ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍន៍និងផ្គត់ផ្គង់សេវាអ៊ីនធឺណិតនៅតាមសាលារៀនទូទាំងប្រទេស ឥឡូវនេះក្រុមហ៊ុនមិត្តហ្វូនបានតភ្ជាប់និងតម្លើងអ៊ីនធឺណិតបានជាង៣០០ទីតាំងសាលារៀនរួចរាល់ហើយ។ 

ជាមួយនឹងទស្សនៈដើម្បី​ជួយ​ដល់​វិស័យ​អប់រំ ជា​ពិសេស​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​អ៊ី​ន​ធើ​រ​ណេ​ត​ ក្រុមហ៊ុន​នឹង​ផ្តល់​សេវាកម្ម​វិធី​អ៊ី​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន​ដោយ​មិន​គិត​កម្រៃ​នៅ​តាម​សាលារៀន សាធារណៈ គ្រឹះស្ថាន​បណ្តុះ​បណ្តាល​​គ្រូ សាកលវិទ្យាល័យ​រដ្ឋ​និង​អង្គភាព​រដ្ឋបាល​អប់រំ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​នៅ​ទូ​ទាំង​ប្រទេស​។នៅក្នុងជំនួបមួយរវាងតំណាងក្រុមហ៊ុនមិត្តហ្វូនជាមួយនឹងមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាថ្មីនេះៗ ភាគីទាំងពីរសាទរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនមិត្តហ្វូនក៏ដូចជាការសហការយ៉ាងជិតស្និទ្ធិពីក្រសួងដើម្បីពន្លឿនឲ្យការតភ្ជាប់នេះកាន់តែប្រសើរឡើង។ លទ្ធផលសាលារៀន​ចំនួន ២៩១ បានទទូលការភ្ជាប់អ៊ីនធឺណិតរួចរាល់ហើយ។

៣០០០ សាលារៀនទូទាំងប្រទេសនឹងត្រូវបានភ្ជាប់អ៊ីនធឺណិតដើម្បីអនុញ្ញាត្តិឲ្យលោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សសិក្សាស្រាវជាវដើម្បីអភិវឌ្ឍន៍ចំនេះដឹងបែបអេឡិចត្រូនិច។ គំនិត​ផ្តួចផ្តើម​ថ្មី​របស់​មិត្ត​ហ្វូ​ន​ត្រូវ​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​ដែល​បាន​បង្ហាញ​នូវ​ចក្ខុវិស័យ​ដ៏​មុតមាំ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អប់រំ ដោយ​បាន​នាំ​យក​នូវ​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​ពិភពលោក​មក​កម្ពុជា និង​ផ្តល់​ឱកាស​ដ៏​មហិមា​ដល់​យុវជន​កម្ពុជា​ជំនាន់​ថ្មី  ដែល​នឹង​ក្លាយជា​អ្នកដឹកនាំ​កម្ពុ​ជានា​ពេល​អនាគត សម្រេច​បាន​នូវ​សក្តានុពល​របស់​ខ្លួន​។

គម្រោងនេះគឺជាគម្រោងដ៏ធំមួយ និងជាការផ្គត់ផ្គង់ដ៏ធំក្នុងវិស័យអប់រំក្នុងកិច្ចសហការរវាងក្រុមហ៊ុនមិត្តហ្វូន និងរាជរដ្ឋាភិបាល ដើម្បីជំរុញឲ្យការសិក្សាស្រាវជ្រាវរបស់សិស្សនិស្សិតទូទាំងប្រទេសកម្ពុជាឲ្យកាន់តែទូលំទូលាយជាមួយនឹងអ៊ីនធឺណិត។ ការតម្លើងនិងតភ្ជាប់ក៏កំពុងតែបន្តធ្វើឡើងគ្រប់ទីតាំងសាលារៀនទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងការបេ្តជ្ញាចិត្តរវាងក្រុមហ៊ុនមិត្តហ្វូន។

កម្មវិធី​នេះ គឺជា​ជំហាន​ចាប់ផ្តើម​នៃ​ការ​ប្រើប្រាស់​ចំណេះដឹង និង​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះទៅ​កាន់​អនាគត​ដ៏​ភ្លឺស្វាង​។  សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ជិត​១​លាន​នាក់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ​។

នៅក្នុងពិធីចុះអនុស្សារណៈកាលពីឆ្នាំ ២០១៦ លោក Nguyen  Thanh  Nhuong  អគ្គនាយក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​មាន​ប្រសាសន៍​ថា មិត្ត​ហ្វូ​ន​នឹង​ខិតខំ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ និង​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា ហើយនឹង​ព្យាយាម​ធ្វើ​យ៉ាងណា​ពង្រីក​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​នៅ​តាម​សាលារៀន​ឱ្យ​បាន​ទូ​ទាំង​ប្រទេស​៕