FREQUENTLY ASKED QUESTIONS

Instead of using Customer Care Centre, you may also find below the frequently asked questions about Metfone’s products and services.


សេចក្តីណែនាំស្តីអំពីការប្តូរលេខទូរស័ព្ទក្នុងគណនីបណ្តាញសង្គម

I.គោលបំណង

-ធានាចំពោះអតិថិជន នៅពេលប្តូរលេខទូរស័ព្ទថ្មី នឹងមិនបាត់បង់គណនីបណ្តាញ​​សង្គម ដូចជា FACEBOOK, LINE, VIBER, WHATSAPP

II.វិធីសាស្ត្រអនុវត្តន៍

-ត្រូវត្រៀមទូរស័ព្ទមួយ ដើម្បីដាក់លេខទូរស័ព្ទថ្មីរបស់អតិថិជន

១.FACEBOOK

ជំហ៊ានទី១៖ ជ្រើសរើស Menu Option រួចជ្រើសរើស Account Setting បន្ទាប់មកជ្រើសរើស General

ជំហ៊ានទី២៖ បន្ទាប់ពីជ្រើសរើសGeneral,​ សូមជ្រើសរើស Phone ហើយជ្រើសរើសយក Add another phone រួចបំពេញលេខទូរស័ព្ទថ្មីរបស់អតិថិជន បន្ទាប់មកទៀតជ្រើសរើសពាក្យ Continue

ជំហ៊ានទី៣៖ FACEBOOK នឹងផ្ញើសារនូវលេខសំងាត់៦ខ្ទង់ ទៅកាន់លេខទូរស័ព្ទថ្មីរបស់អតិថិជន, បន្ទាប់មកសូមបំពេញលេខសំងាត់នោះ រួចចុច  Confirm​ បន្ទាប់មកទៀតធ្វើការ Log out គណនី FACEBOOK របស់អតិថិជន

ជំហ៊ានទី៤៖ បិទទូរស័ព្ទ រួចបញ្ជូលលេខទូរស័ព្ទថ្មីចូលទូរស័ព្ទអតិថិជន

ជំហ៊ានទី៥៖ ធ្វើការ Log in គណនី FACEBOOK របស់អតិថិជនឡើងវិញ​ ដោយជ្រើសរើសយក Log in another account  បន្ទាប់មក បំពេញលេខទូរស័ព្ទថ្មី និង លេខកូដសំងាត់ Password ចាស់ជាការស្រេច។