កញ្ចប់គម្រោង ដាតាអស្ចារ្យ របស់មិត្តហ្វូន គឺជាកញ្ចប់គម្រោងទូរស័ព្ចចល័តដែលមានតម្លៃសមរម្យ ជាមួយនឹងអ៊ីនធឺណិតល្បឿនលឿននៅគ្រប់ទីកន្លែង

អតិថិជនមិត្តហ្វូនទាំងអស់ អាចទិញកញ្ចប់គម្រោង ដាតាអស្ចារ្យ នៅលើកម្មវិធី ABA Mobile ដោយធ្វើការទូទាត់តម្លៃនៃកញ្ចប់គម្រោងតាមរយៈគណនី ABA របស់ពួកគាត់ដោយផ្ទាល់បាន (ដោយពុំចាំបាច់ធ្វើការបញ្ចូលលុយទូរស័ព្ទឡើយ)
បន្ទាប់ពីអតថិជនបានទិញកញ្ចប់គម្រោង ដាតាអស្ចារ្យ នៅលើកម្មវិធី ABA Mobileដោយជោគជ័យហើយ អតិថិជននឹងទទួលបាននូវអត្ថប្រយោជន៍ (ទំហំទិ្នន័យអ៊ីនធឺណិត ចំនួននាទីហៅទូរស័ព្ទចេញ, ចំនួនសារផ្ញើចេញ)​ ទៅតាមប្រភេទនៃកញ្ចប់គម្រោង ដាតាអស្ចារ្យ នៃមួយៗដែលអតិថិជនបានទិញ
អតិថិជនដែលបានទិញ កញ្ចប់គម្រោង ដាតាអស្ចារ្យ នៅលើកម្មវិធី ABA Mobile និងបានទូទាត់តាមរយៈគណនី ABA រួចហើយ គឺមិនអាចស្នើសុំប្តូរយកជាប្រាក់ត្រឡប់ទៅវិញបានឡើយ។
កញ្ចប់ម្រោង  ដាតាអស្ចារ្យ ទាំងអស់ នឹងត្រូវបន្ត ភ្ជាប់/ទិញ ឡើងវិញដោយស្វ័យប្រវត្តិនៅថ្ងៃ ផុតសុពលភាពប្រើប្រាស់នៃកញ្ចប់គម្រោង (ប្រសិនបើអតិថិជនមានទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនី​ ABA)អតិថិជនក៏អាចចុចលើប៊ូតុង បិទ ដើម្បីមិនឱ្យគម្រោងបន្តភ្ជាប់/ទិញ ឡើងវិញដោយស្វ័យប្រវត្តិបានដែរ
អតិថិជនអាចទិញកញ្ចប់គម្រោង ដាតាអស្ចារ្យ បានជាច្រើនដង ទៅតាមតម្រូវការរបស់អតិថិជន ហើយរាល់ពេលទិញ កញ្ចប់គម្រោង, អតិថិជននឹងទទួលបានការបូកបន្ថែម អត្ថប្រយោជន៍ (ទិន្នន័យអ៊ីនធឺណិត, ចំនួននាទីហៅទូរស័ព្ទចេញ និងចំនួនសារផ្ញើចេញ)។
ដើម្បីពិនិត្យមើល សមតល្យនៅសល (ទិន្នន័យអ៊ីនធឺណិត, ចំនួននាទីហៅទូរស័ព្ទចេញ និងចំនួនសារផ្ញើចេញ) នៃកញ្ចប់គម្រោង សូមចុច *1535*097#