អំពីពួកយើង

មិត្តហ្វូន គឺជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងបណ្តាញគ្របដណ្តប់ទូលំទូលាយ គួរឲ្យទុកចិត្តជាងគេនៅក្នុងប្រទេស។ មិត្តហ្វូនគឺជាឈ្មោះប្រេនរបស់ក្រុមហ៊ុន Viettel (Cambodia) PTE. LTD. ដែលជាសមាជិករបស់ Viettel Group ក្រុមអ្នកប្រតិបត្តិទូរគមនាគមន៍មួយ ក្នុងចំណោមក្រុមអ្នកប្រតិបត្តិការទូរគមនាគមន៍ដែលកំពុងវិវត្តលឿនបំផុតក្នុងពិភពលោក។ បើយោងទៅតាម GSMA Wireless Intelligence, Viettel Group ឈរក្នុងលំដាប់ក្រុមមួយក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍១៥ ដែលមានចំនួនទំនាក់ទំនងទូរស័ព្ទច្រើនជាងគេនៅទូទាំងពិភពលោក។

ឈ្មោះ «មិត្ត» ត្រូវបានជ្រើសរើសដើម្បីប្រទេសកម្ពុជា ព្រោះវាមានន័យថា មិត្ត តាមភាសាខ្មែរ។ វាបង្ហាញពីបំណងរបស់ពួកយើងក្នុងការបង្កើតក្រុមហ៊ុនខ្មែរពិតប្រាកដមួយដើម្បីបម្រើដល់ជនជាតិខ្មែរ។

ខណះពេល មិត្តហ្វូន ត្រូវបានបើកសម្ភោធសេវាកម្មទូទាំងប្រទេសនៅខែកុម្ភៈ ឆ្នាំ ២០០៩ កាលនោះមានក្រុមហ៊ុនប្រតិបត្តិទូរស័ព្ទចំនួន ប្រាំពីរនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានក្រុមហ៊ុនចំនួនបី ដូចជា Mobitel, Mfone និង TMIC បានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ១០ ឆ្នាំមក ដែលពួកគេជាក្រុមហ៊ុនឈានមុខនាពេលនោះផងដែរ។

Mobitel (ដែលជាប្រភេទវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និងដៃគូអន្តរជាតិMillicom) នាំមុខទីផ្សារជាមួយនឹងភាគហ៊ុនប្រហែលនឹង ៥០% នៃទីផ្សារសរុប។ ក៏ប៉ុន្តែ កាលនោះ ទីផ្សារភាគច្រើនផ្តោតសំខាន់ទៅលើមជ្ឈមណ្ឌលទីប្រជុំជនធំៗ។ ទីកន្លែងជនបទ ដែលមានប្រជាជនខ្មែររស់នៅដល់ទៅជាង ៨០% មិនមានសេវាទូរស័ព្ទឡើយ។

មិត្តហ្វូន បានចាប់ផ្តើមពង្រីកសេវារបស់ខ្លួនតាមបណ្តោយផ្លូវជាតិទាំងឡាយទៅកាន់ទីជនបទ ដើម្បីផ្តល់សេវាដល់ប្រជាជនដាច់ស្រយាលកាលពីមុន។

នៅពេលនោះ ក្រុមហ៊ុនភាគច្រើនបាននឹងកំពុងប្រើប្រាស់បច្ចេកវិទ្យាបញ្ជូនមៃក្រូវ៉េវសម្រាប់បណ្តាញរបស់ពួកគេ។ ដោយហេតុនេះហើយ រចនាសម្ព័ន្ធទូរគមនាគមន៍របស់កម្ពុជា ដែលកំពុងស្ថិតនៅក្នុងសភាពទន់ខ្សោយក្រោយសង្គ្រាមច្រើនទសវត្សន៍នោះ មានត្រឹមតែ ខ្សែកាបអុបទិចប្រវែង ២,០០០ គីឡូម៉ែត្រ និងស្ថានីយ៍មូលដ្ឋានបញ្ជូននិងទទួល ចំនួន ១,៧០០ កន្លែងប៉ុណ្ណោះ។ ប្រទេសកម្ពុជាមានការលូតលាស់យឺតជាងគេនៅក្នុងតំបន់ ដែលអត្រាក្នុងការប្រើប្រាស់មានតែ ២០% ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ដោយសារការផ្អែកខ្លាំងពេកទៅលើការអភិវឌ្ឍបណ្តាញទូរស័ព្ទចល័ត ទូរស័ព្ទអចល័តត្រូវបានគេមើលរំលង។

ជាច្រើនឆ្នាំហើយ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទអចល័តនៅថេរត្រឹមប្រហែល ៤០,០០០ នាក់។ សេវាកម្មអ៊ីនធឺណែត ដែលភាគច្រើនជាប្រភេទ​ dial-up មានវត្តមាននៅក្នុងមជ្ឈមណ្ឌលទីប្រជុំជនធំៗខ្លះ តែកាលនោះតម្លៃរបស់វាថ្លៃជាងប្រទេសភាគច្រើននៅលើពិភពលោក។ អត្រាប្រើប្រាស់របស់ទូរស័ព្ទអចល័ត និងអ៊ីនធឺណែតមានត្រឹមតែ ០.៥% ប៉ុណ្ណោះ។

 

អ្វីដែលយើងខ្ញុំធ្វើ

មិត្តហ្វូន ផ្តល់សេវាគ្របដណ្តប់ទូលំទូលាយ និងគួរឲ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសេវាកម្ម 3G និង 4G LTE ដែលលឿនបំផុតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ យើងខ្ញុំក៏ផ្តល់ទូរស័ព្ទស្មាតហ្វូន និងបច្ចេកវិទ្យាពត៌មាន និងឧបករណ៍ផ្សេងៗ។ ពួកយើងគឺជានិយោជកដ៏ធំមួយ ដោយពួកយើងបានបង្កើតការងារជាង ២,០០០ កន្លែងសម្រាប់ប្រជាជនខ្មែរ។

មិត្តហ្វូនក៏បណ្តាក់ទុនយ៉ាងខ្លាំងទៅលើការអប់រំ និងសេវាកម្មសុខភាព ដើម្បីអភិវឌ្ឍគុណភាពជីវិត និងពន្លឿនការអភិវឌ្ឍ។

 

បេសកកម្មរបស់យើង

ក្រុមហ៊ុនរបស់យើងបន្តខិតខំបង្កើតថ្មី និងច្នៃពត៌មានវិទ្យា ទូរគមនាគមន៍ និងសេវាកម្មខ្លឹមសារឌីជីថល មានលក្ខណៈឯកជន ដើម្បីផ្តល់តម្លៃខ្ពស់បំផុតទៅកាន់អតិថិជនរបស់ពួកយើង។

យើងមានគោលបំណងបញ្ជូលនិរន្តភាពទៅក្នុងវប្បធម៌ តម្លៃ ការសម្រេចចិត្ត ផលិតផល និងសេវាកម្មរបស់់យើង ដើម្បីធានាថា មិត្តហ្វូនគឺជាក្រុមហ៊ុនដែលមាននិរន្តភាពមួយ ធើ្វការដើម្បីការលូតលាស់រយៈពេលវែង តាមរយៈការដឹកនាំ និងបង្កើតការផ្លាស់ប្តូរវិជ្ជមាន។

 

យុទ្ធសាស្ត្រពាណិជ្ជកម្មរបស់យើង

យុទ្ធសាស្ត្រពាណិជ្ជកម្មរបស់យើងមានគោលបំណងប្រាំ៖

  • ផ្តល់ពត៌មានវិទ្យា និងគមនាគមន៍ដល់មនុស្សគ្រប់រូប គ្រប់គ្រួសារ និងគ្រប់ជ្រុងជីវិតសង្គម
  • បណ្តាក់ទុនបង្កើតបណ្តាញគ្របដណ្តប់ទូលំទូលាយបំផុត និងមានសេវាធំបំផុតតាមដែលអាចធ្វើបាន
  • នាំមកនូវបច្ចេកវិទ្យាឈានមុខគេបំផុតមកកម្ពុជា
  • ច្នៃសេវាកម្មអោយប្លែកៗគ្នា ដើម្បីបម្រើគ្រប់អតិថិជនរបស់យើង
  • កំណត់តម្លៃឲ្យសមស្របទៅនឹងមជ្ឈដ្ឋានទីផ្សារ