ព័ត៌មាន

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការលើសេវាកម្មបង់វិក័យប័ត្រ រវាងក្រុមហ៊ុនអ៊ីម៉ាន់នី និង ក្រុមហ៊ុន PAY&GO SEA

25 Jun, 2016

ដើម្បីធ្វើឲ្យអតិថិជនដែលប្រើប្រាស់ សេវាកម្មអ៊ីម៉ាន់នី មានភាពងាយស្រួល និងប្រសើរឡើងក្នុងការទូទាត់វិក្កយបត្រ សេវាកម្មអ៊ីម៉ាន់នី របស់ក្រុមហ៊ុនមិត្តហ្វូន បានធ្វើការសហការជាមួយក្រុមហ៊ុន PAY&GO SEA ដើម្បីឲ្យអតិថិជននៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួលក្នុងការទូទាត់ថ្លៃអគ្គសនីឲ្យកាន់តែងាយស្រួលថែមទៀត។

កាលពីពេលថ្មីៗនេះក្រុមហ៊ុនអ៊ីម៉ាន់នី ដែលជាក្រុមហ៊ុនប្រតិបត្តិការធនាគារចល័តទូរស័ព្ទ ដែលមានសេវាដូចជា ផ្ទេរប្រាក់ ទូទាត់វិក័យប័ត្រផ្សេងៗនោះ បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Pay&Go Sea ដែលជាប្រព័ន្ធ ទូទាត់វិក័យប័ត្រធំមួយនៅប្រទេសកម្ពុជាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើសេវាកម្ម បង់វិក័យប័ត្រ ដើម្បីផ្តល់នៅភាពងាយស្រួលនិងសុវត្ថិភាពខ្ពស់ជូនដល់អតិថិជនរបស់ខ្លួនក្នុងការទូទាត់លើការចំណាយផ្សេងៗ។

 

 

នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើសេវាកម្ម បង់វិក័យប័ត្រជាមួយក្រុមហ៊ុន Pay&GoSea លោកសេងលីអ្នកតំណាងក្រុមហ៊ុនអ៊ីម៉ាន់នីបានមានប្រសាសន៍អោយដឹងថា ដោយសារតែលោកបានឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការទូទាត់លើវិក័យប័ត្រ ផ្សេងៗជាពិសេសការទូទាត់វិក័យប័ត្រថ្លៃភ្លើង ដែលអតិថិជនភាគច្រើនមានការងាររវល់និងមិនមានពេលគ្រប់គ្រាន់ក្នុងការទូទាត់ជាពិសេសការមិនចូលចិត្តក្នុងការធ្វើប្រតិបត្តិការជាមួយធនាគារ ឬ ទៅដល់កន្លែងដោយផ្ទាល់នោះ ដែលវាជា ការខាត់បង់ពេលវេលា និង ត្រូវរង់ចាំយូរ អ៊ីម៉ាន់នីបានខិតខំព្យាយាម ធ្វើយ៉ាងណា ស្វែងរក ការសហការបន្ថែម ដើម្បីពង្រីក នឹងពង្រឹងសេវាកម្មរបស់ខ្លួន អោយកាន់តែប្រសើរឡើង ទុកជាការដោះស្រាយបញ្ហារ ទាំងនោះជូនដល់អតិថិជន របស់ខ្លួន។

មកដល់ពេលនេះអ៊ីម៉ាន់នីបានរកឃើញដៃគូរសហការដែលសាកសមបំផុត ក្នុងការធ្វើការរួមគ្នា លើសេវាកម្មទូទាត់វិក័យប័ត្រថ្លៃភ្លើងនោះគឺPay&GoSea។លោកបានរំពឹងទុកថាក្រោយពីពិធីចុះហត្ថលេខាជាមួយ Pay&Go Sea  នេះបានបញ្ចប់ទៅ អតិថិជនរបស់អ៊ីម៉ាន់នីទាំងអស់នឹងកាន់តែមានភាពងាយស្រួល ព្រោះប្រព័ន្ធទូទាត់នឹងអនុញ្ញាតិអោយអតិថិជនរបស់អ៊ីម៉ាន់នីទាំងអស់អាចធ្វើការទូទាត់វិក័យប័ត្រថ្លៃភ្លើងបានដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ ឬចំណាយពេលយូរទៀតឡើយ។

លោកបានបន្ថែមទៀតថាក្រៅពីអតិថិជនអាចបង់វិក័យប័ត្រថ្លៃភ្លើងពួកគាត់ក៏អាចធ្វើប្រតិបត្តិការលើសេវាកម្មផ្សេងៗ ទៀតរបស់អ៊ីម៉ាន់នីបានយ៉ាងងាយស្រួលដែលមានដូចជា ដាក់ប្រាក់ ដកប្រាក់ ទូទាត់ថ្លៃអាហារ ទិញសំបុត្ររថយន្តក្រុង ទូទាត់ការទិញទំនិញ ទូទាត់បំណុល និងបញ្ចូលទឹកប្រាក់ទៅក្នុងទូរស័ព្ទដៃជាដើម ដែលសេវាកម្មទាំងនេះបានជួយសម្រួលដល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់អតិថិជនអ៊ីម៉ាន់នីទាំងអស់អោយកាន់តែមានភាពងាយស្រួល ចំណេញទាំងពេលវេលា ចំណេញទាំងថវិការព្រោះថ្លៃទូទាត់មានតំលៃសមរម្យ។

បច្ចុប្បន្នអ៊ីម៉ាន់នីមានភ្នាក់ងាររហូតដល់ទៅជាង៤៥០០កន្លែងនៅទូទាំងប្រទេសកម្ពុជាហើយក៏កំពុងតែព្យាយាមបង្កើនភ្នាក់ងារងោយកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន ក៏ដូចជាភាពងាយស្រួលដល់អតិថិជន របស់ក្រុមហ៊ុនដែលជាដៃគូរសហការ។  យើងសង្កេតឃើញថាការបើក​ឲ្យ​ដំណើរការ​ជា​ភ្នាក់ងារ​របស់អ៊ីម៉ាន់នីនៅទូទាំងប្រទេស​កម្ពុជា​នា​ពេល​នេះ​វាបាន​ ឆ្លុះបញ្ចាំង ពី​កំណើន​ជឿទុកចិត្ត​ការគាំទ្រ និង ការរួមចំណែក​កាន់តែ​ច្រើន​របស់អ៊ីម៉ាន់នី ជាពិសេស បាន​រួមចំណែក​ដល់​ការធ្វើសមាហរណកម្ម វិស័យ​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​ស៊ីជម្រៅនៅកម្ពុជា។

ជាចុងបញ្ចប់លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាអតិថិជនទាំងអស់របស់អ៊ីម៉ាន់នីដែលបានផ្តល់ទំនុកចិត្តក្នុងការប្រើប្រាស់សេវាកម្មរបស់អ៊ីម៉ាន់នីតាំងពីដើមមកព្រោះបើគ្មានពួកគាត់ទេអ៊ីម៉ាន់នីក៏គ្មានការរីកចំរើនដូចសព្វថ្ងៃនេះដែរហើយលោកនឹងអ្នកព្យាយាមអភិវឌ្ឍន៍សេវេកម្មនេះអោយរឹតតែល្អឡើងដើម្បីជាការឆ្លើយតបទៅនឹងទំនុកចិត្តរបស់អតិថិជន។