ព័ត៌មាន

GOOGLE សន្យា នឹងផ្តល់ជំនួយសំរាប់ការចាប់ផ្តើមធ្វើជំនួញផ្ទាល់ខ្លួនរបស់ប្រជាជនកម្ពុជា_METFONE INTELLIGENT CONNECT 2019

07 Aug, 2019

ចរន្តសាច់ប្រាក់ គឺជារឿងសំខាន់សំរាប់ការចាប់ផ្តើមដំណើរការជំនួញផ្ទាល់ខ្លួន។ នៅពេលដែលចំណូលកើនឡើង ការចំណាយក៍នឹងកើនឡើងផងដែរដើម្បីបំពេញតំរូវការ . . .

មានការចាប់ផ្តើមជំនួញផ្ទាល់ខ្លួនរាប់ពាន់នៅកម្ពុជា ហើយពួកគេបានប្រឈមមុខនឹងបញ្ហា កង្វះផ្នែកហិរញ្ញវត្ថុ

. . .ការចាប់ផ្តើមជំនួញផ្ទាល់ខ្លួន ត្រូវការការពឹងពាក់យ៉ាងខ្លាំងពីអ្នកវិនិយោគដើម្បីផ្តល់ជំនួយអោយពួកគេផ្នែកហិរញ្ញវត្ថុ។​ ថ្មីៗនេះ Google បានពាំនាំយកនូវដំនឹងដ៍ល្អសំរាប់វិនិយោកគិនវ័យក្មេងនៅកម្ពុជាដោយស​ន្យាថានឹងផ្តល់ដើមទុនរហូតដល់ ២មឺនដុល្លា។

Intelligent City 2019​​ កម្មវិធីបច្ចេកវិទ្យាដែលរៀបចំដោយ Metfone លោក Joe Ruelle – Territory Manager​ Google នៅអាស៊ីបានមានប្រសាសន៍ថា "Google នឹងចូលរួមដើម្បីអភិវឌ្ឍន៍សហគ្រាសនៅកម្ពុជា"។​ សំរាប់ការសន្យានៃការចាប់ផ្តើមជំនួញផ្ទាល់ខ្លួននីមួយៗ ដែលបានដំណើរការតិចជាង ៥ឆ្នាំ Google នឹងផ្តល់ដើមទុនរហូតដល់២មឺនដុល្លា ហើយនឹងផ្តល់ច្រើនជាងនេះប្រសិនបើការដំណើរការទទួលបានលទ្ធផលល្អប្រសើរ​។ នៅ MIC 2019​នេះផងដែរ Google បានថ្លែងសន្ទរកថាអំពីការវិវត្តន៍ផ្នែកឌីជីថល IoT, Big Data នឹងសង្កត់ធ្ងន់ទៅលើ ថាតើកម្ពុជាអាចនឹងមានប្រតិកម្មបែបណាចំពោះការវិវឌ្ឍន៍ឌីជីថលថ្មីៗបន្តទៀត។

 

មិនត្រឹមតែ Google នោះទេ ប៉ុន្តែអ្នកចូលរួមក៍បានជួបជាមួយនឹងវត្តមានរបស់តំណាងក្រុមហ៊ុនល្បីៗដូចជា Huawei, Ericcson, BookMeBus, Infocus Mekong និង​ Haravan។​ ពូកគេគឺជាវាលគ្មិន ដែលត្រូវអញ្ជើញដោយ Metfone​​ ដើម្បីជជែកអំពីដំណោះស្រាយបច្ចេកវិទ្យានៅ MIC 2019។

ការនិយាយអំពី Metfone Intelligent City ថានេះពិតជាកម្មវិធីបច្ចេកវិទ្យាដែលគួរអោយចាប់អារម្មណ៍។ MIC 2019 គឺជា "ការក្រើនរំលឹក" សំរាប់អ្នកដែលរស់នៅក្នុង Era 3.0។ MIC 2019 បានបង្ហាញពីវិធីដែលបច្ចកវិទ្យាជាន់ខ្ពស់ នឹងមានឥទ្ធិពលលើជិវិតរស់នៅរបស់មនុស្ស រួមបញ្ចូលទាំង ការកំសាន្ត​ សេវាសាធារណៈ​ ឧស្សាហកម្ម និង ការទ្រទ្រង់បរិស្ថានផងដែរ។

 

អ្នកទស្សនាក៍ទទួលបាននូវបទពិសោធន៍ ស្តីអំពីការបង្ហាញទំរង់វៃឆ្លាត ​​AI នឹងទិន្នន័យពីឧបករណ៍ IoT ជាច្រើនប្រភេទផងដែរ។