ព័ត៌មាន

មិត្ដហ្វូន ពាំនាំ​​យុគ​បច្ចេកវិទ្យា​​ឌីជីថល​ដ៏​ពិត​ប្រាកដ​​ក្នុង​ពិព័រណ៍​ឌីជីថល​កម្ពុជា​ឆ្នាំ​២០១៩​

07 Aug, 2019

ភ្នំពេញ៖ ថ្ងៃទី១៥ - ១៧ ខែ​មីនា​ ឌីជីថលកម្ពុជា (Digital Cambodia) ​​ជា​ពិព័រណ៍​បច្ចេកវិទ្យាថ្នាក់ជាតិ​ដំបូង​ និង​ធំ​បំផុត​ក្នុង​ឆ្នាំ​២០១៩ ​​ដែល​រៀបចំ​ឡើង​ដោយ​ NIPTICT និង​សហការ​ជាមួយ​ក្រសួង​ និង​មូលនិធិ​អភិវឌ្ឍ​ចំនួន ៧។ 

មិត្ដហ្វូន មាន​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ក្លាយ​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​នៃព្រឹត្ដិការណ៍​នេះ ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ «កសាង​សង្គម​ឌីជីថល​» ដោយ​ការ​ផលិត​នូវ​ផលិត​ Industry 4.0 ថ្មី​ៗ ដែល​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​។

ឯកឧត្ដម​ ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ថ្លែង​ថា​៖ «​មិត្ដហ្វូន​ បា​ននាំ​មក​នូវ​យុគ​សម័យ​បច្ចេកវិទ្យា​ពិត​ៗ​ដល់​កម្ពុជា​។ ផលិតផល​ទាំង​នេះ​នឹង​ត្រូវបាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ពេល​ឆាប់​ៗ​ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​ចីរភាព​ដល់​សហគ្រាស​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​»។

ព្រឹត្ដិការណ៍​រយៈ​ពេល ៣ ថ្ងៃ​ មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ជាង ១០០ អ្នក​និយម​បច្ចេកវិទ្យា​រាប់​ពាន់​នាក់​មក​ពី​គ្រប់​ទិស​ទី​នៃ​ប្រទេស​ ជាពិសេស​​ក្នុង​ឱកាស​សន្និសីទ​នោះ បាន​ទាក់​ទាញ​វាល​ឃ្មីន​​អន្ដរជាតិ​ល្បី​ៗ​ជាង ៥០ នាក់​ និង​មាន​          កិត្ដយស​ស្វាគមន៍​វត្ដមាន​រដ្ឋ​មន្ដ្រី​អាស៊ាន​ និង​រដ្ឋលេខា​ធិការ​ក្នុង​វិស័យ​ទូរគមនាគមន៍ និង​ព័ត៌មាន​វិទ្យា​។

ក្នុង​ព្រឹត្ដិការណ៍​ពិព័រណ៍​នេះ មិត្ដហ្វូនបាន​នាំ​មកនូវ​បទពិសោធ​ប្រើ​ប្រាស់​ប្រព័ន្ធគ្រប់​គ្រង​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ពិត​ៗ និង​ជា​ដំណោះ​ស្រាយ​សហគ្រាស​ជាមួយ​ក្រុម​ផលិតផល​ទាំង៥ ដូចជា ទីក្រុង​វៃ​ឆ្លាត (មជ្ឈមណ្ឌល​ប្រតិបត្ដិការ​វៃ​ឆ្លាត​ និង​ Safe.One) ដើម្បី​ត្រួតពិនិត្យ​ និង​ប្រតិបត្ដិការ​មុខងារ​ផ្សេង​ៗ​ទូទាំង​រាជធានី ឬ​ថែម​ទាំង​នៅ​តំបន់​ធំ​ៗ​, ហេដ្ឋារចនា​សម្ព័ន្ធ​ទូរគមនាគមន៍ (4GLTE, eNodeB, Small Cells) ដែល​អនុញ្ញាត​ឲ្យ​ដំណើរការ​ក្នុង​ទី​តូច​ចង្អៀត​យ៉ាង​ងាយ​ស្រួល ដូចជា ក្នុង​អគារ កីឡដ្ឋាន មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ជាដើម​, មន្ទីរ​ពេទ្យ និង​សាលា​រៀន​វៃ​ឆ្លាត, ដំណោះ​ស្រាយ​ទូរគមនាគមន៍​សមុទ្រ និង​ជាពិសេសដំណោះ​ស្រាយ​សន្ដិសុខ​​អនឡាញ​ ដែល​រំពឹង​ថា​នឹង​កាន់​ចម្រើន​ខ្លាំង​ក្នុង​ពេល​ឆាប់​ៗ​។

លោក Le Manh Tan ជា​ប្រធាន​ផ្នែក​ព័ត៌មាន​វិទ្យា​ក្រុមហ៊ុន​មិត្ដហ្វូន អំឡុង​ពេល​សន្និសីទ និង​ជជែក​ពិភាគ្សា​ បាន​ថ្លែង​ថា​៖ «​ដោយ​​ស្គាល់​តួនាទី​របស់​យើង​ជា​ប្រតិបត្ដិករ​ឈាន​មុខ​ក្នុងការ​កសាង​សង្គម​ឌីជីថល​នៅ​កម្ពុជា និង​ត្រៀម​ខ្លួន​សម្រាប់ ឧស្សាហកម្ម​ទី៤ (Industry 4.0) មិត្ដ​ហ្វូន បន្ដ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ និង​ធ្វើ​ការ​វិនិយោគ​លើ​ការ​កសាង​ និង​ពង្រីក​វិសាល​ភាព​បណ្ដាញ​ និង​ហេដ្ឋារចនា​សម័្ពន្ធ​របស់​យើង​ ដែល​បំពេញ​តម្រូវការ​សេវាកម្ម​តភ្ជាប់​ Internet of Things»។

លោក​បាន​បន្ដ​ថា​៖ «​លើស​ពី​នេះ មិត្ដហ្វូនបាន​ប្ដេជ្ញា​រក្សា​ភាព​ទំនើប​កម្ម​របស់​ខ្លួន​ដោយ​ការ​ផ្ដល់​សេវាកម្ម​បច្ចេកវិទ្យា​ឈាន​មុខ​ 5G បច្វេកវិទ្យា​វៃ​ឆ្លាត (AI) Virtual Reality (VR) និង Big Data ជាដើម​ ដើម្បី​ឲ្យ​ប្រាកដ​ថា មិត្ដហ្វូន​ នៅតែ​ឆ្ពោះ​ទៅ​មុខ​ និង​បំពេញ​មហិច្ឆតា​ «កសាង​សង្គម​ឌីជីថល​ សម្រាប់​ជីវិត​កាន់តែ​ប្រសើរ​ក្នុង​ប្រទេស​កម្ពុជា​»។

មិត្ដហ្វូន នា​ពេល​បច្ចុប្បន្នជាបណ្ដាញ​ដ៏ធំ​បំផុត​នៅ​កម្ពុជា ជាមួយ​ស្ថានីយ៍ផ្សាយសេវាជាង ១១០០០ BTS មានទាំង បច្ចេកវិទ្យា 2G, 3G, 4G ព្រមទាំង​បច្ចេកវិទ្យា​ចុងក្រោយ 4.5G និង​ខ្សែ​កាប​អុបទិក​ជាង ២៣០០០ គីឡូម៉ែត្រ​ ដែល​ពង្រាយ​នៅ​ទូទាំង ២៥​ ខេត្ដ​-​ក្រុង​ ដោយ​គ្រប​ដណ្ដប់​ស្រុក​ ៩៧ ភាគរយ​ទូទាំង​ប្រទេស​៕