លក្ខខណ្ឌក្នុងការប្រើប្រាស់សេវាកម្ម CamID

 

អរគុណសម្រាប់ការប្រើប្រាស់ CamID

CamID គឺជាសេវាកម្មអនឡាញដែលផ្តល់ដោយក្រុមហ៊ុន វៀតធេល (ខេមបូឌា) (“CamID” ឬ “យើងខ្ញុំ”) ដែលផ្ដល់ឲ្យទៅអ្នកប្រើប្រាស់នូវសេវាកម្មជាច្រើនរួមបញ្ជូលទាំងការទំនាក់ទំនង និង បណ្តាញសង្គម (សេវាកម្មជជែកកម្សាន្ត) ទស្សនាខ្សែភាពយន្តដែលកំពុងពេញនិយមជាមួយនិងមាតិកាល្អៗ (សេវាកម្មភាពយន្ត)​​ ទស្សនាការផ្សាយផ្ទាល់កីឡាអេឡិកត្រូនិច​ (សេវាកម្ម eSport) លេងហ្គេមនៅលើកម្មវិធីដើម្បីមានទទួលបានរង្វាន់ (សេវាកម្មហ្គេម) ពិនិត្យព័ត៌មាននិងប្រើប្រាស់សេវាកម្មមិត្តហ្វូន (សេវាកម្ម Metfone+) នឹងសេវាកម្មនានាដែលពាក់ព័ន្ធជាមួយសេវាកម្មទូរគមនាគម៏នាពេលខាងមុន (ដូចដែលបានរៀបរាប់ខាងលើហៅថា “មាតិកា”) ។

ដូចបានប្រើប្រាស់ក្នុងលក្ខខណ្ឌនេះ ពាក្យ “សេវាកម្ម CamID” “សេវាកម្មយើងខ្ញុំ” ឬ “សេវាកម្ម” មានន័យថា សេវាកម្ម ដែលផ្ដល់ដោយ CamID សម្រាប់ការចូលប្រើប្រាស់មាតិកាជាច្រើនដែលរូមជាមួយមុខងារ និងលក្ខណៈពិសេសៗ ការណែនាំ និងការធ្វើវិភាគ​ កម្មវិធី ឬ គេហទំព័រ និងការទំនាក់ទំនងរវាងអ្នកប្រើប្រាស់ ក៏ដូចជាមាតិការទាំងអស់ និងសូហ្វែរដែលទាក់ទងនឹងសេវាកម្មយើងខ្ញុំ ក្រោមលក្ខខណ្ឌនៃសេវាកម្មនេះ។ តាមរយ:ការប្រើប្រាស់សេវាកម្ម អ្នកយល់ព្រម និងទទួលរាល់លក្ខខណ្ឌក្នុងការប្រើប្រាស់សេវាកម្ម CamID របស់យើងខ្ញុំ (“លក្ខខណ្ឌ”)។

 

១.   សមត្ថភាពស្របច្បាប់៖ កុមារ និង អនិតិជន

អ្នកត្រូវមានអាយុ១៨ឆ្នាំឡើងទៅ ឬអាយុដែលអនុញ្ញាតដោយច្បាប់និងបទបញ្ញត្តិដែលមានជាធរមាន។ អនិតិជនអាចប្រើប្រាស់សេវាកម្មបានក្រោមការត្រួតពិនិត្យ និងអនុញ្ញាតរបស់ឪពុកម្តាយ ឬអាណាព្យា
បាលស្របច្បាប់ក្នុងការប្រើប្រាស់សេវាកម្ម និងយល់ស្របទៅនឹងលក្ខខណ្ឌដែលបានចែង។

 

២. ការធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌ

ការធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌអាចកើតមានជារឿយៗទៅតាមពេលវេលាដែលយើងខ្ញុំអាចនឹងធ្វើការបន្ថែមទៅលើមុខងារ លក្ខណៈពិសេស និងមាតិកាណាមួយនៃសេវាកម្មរបស់យើងខ្ញុំ និង/ឬ ដើម្បីអោយអនុវត្តន៍ស្របទៅតាមការផ្លាស់ប្តូរនៃច្បាប់ និងបទបញ្ញត្តិដែលមានជាធរមាន (ប្រសិនបើមាន) (“ការធ្វើបច្ចុប្បន្នភាព”)។ អ្នកយល់ព្រម និងទទួលយកការជូនដំណឹងអំពីការធ្វើបច្ចុប្បន្នភាពតាមរយ:ការបង្ហោះរបស់យើងខ្ញុំក្នុងកម្មវិធី CamID។ អ្នកគួរចូលទៅកាន់គេហទំព័រឲ្យបានទៀងទាត់ដើម្បីពិនិត្យអំពីប្រសិទ្ធភាពលក្ខខណ្ឌនាពេលបច្ចុប្បន្ន។​ ប្រសិនបើអ្នកមិយល់ស្របជាមួយនឹងការធ្វើបច្ចុប្បន្នភាពនោះទេ អ្នកគួរតែបញ្ឈប់ការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ និង/ឬបិទគណនីរបស់អ្នក។ ការបន្តប្រើប្រាស់សេវាកម្មណាមួយរបស់យើងខ្ញុំ មានន័យថាអ្នកបានយល់ព្រមចំពោះការកែតម្រូវនានា។

 

៣. ការជូនដំណឹងអំពីព័ត៌មានសម្ងាត់

ព័ត៌មានសម្ងាត់របស់អ្នកគឺសំខាន់ណាស់ចំពោះយើងខ្ញុំ។ ដើម្បីរក្សាការសម្ងាត់របស់អ្នកអោយបានល្អប្រសើរ យើងខ្ញុំសូមផ្តល់ការជូនដំណឹងដែលពន្យល់អំពីការអនុវត្តការរក្សារព័ត៌មាន និងជម្រើសដែលអ្នកអាចជ្រើសបានពីរបៀបក្នុងការប្រមូលពត៌មាន​ និងប្រើប្រាស់សម្រាប់សេវាកម្មរបស់យើងខ្ញុំ។ សូមចុចទីនេះដើម្បីបង្ហាញអំពីគោលការណ៏លម្អិតក្នុងការរក្សាការសម្ងាត់របស់យើងខ្ញុំ។

 

៤.   អ្នកត្រូវតែផ្តល់ព័ត៌មានដែលត្រឹមត្រូវមកយើងខ្ញុំ ក្នុងការប្រើប្រាស់សេវាកម្ម

ដើម្បីចូលប្រើប្រាស់សេវាកម្ម CamID ​មុខងារ ឬមាតិការ មួយចំនួនដែលយើងផ្ដល់ឲ្យនៅក្នុងសេវាកម្ម CamID អ្នកត្រូវទាមទារឲ្យផ្តល់ព័ត៌មានពិតប្រាកដ និងបំពេញបែបបទចុះឈ្មោះពេញលេញ ដែលរួមបញ្ជូល តែមិនកំណត់ត្រឹមតែ អាយុពិតប្រាកដ។ ប្រសិនបើយើងខ្ញុំពិនិត្យឃើញថាព័ត៌មានដែលផ្តល់ឲ្យមិនត្រឹមត្រូវ​ មិនមែបច្ចុប្បន្ន ឬមិនពេញលេញ យើងខ្ញុំមានសិទ្ធិក្នុងការហាមឃាត់អ្នកមិនឲ្យចូលប្រើប្រាស់សេវាកម្ម ឬធនធានណាមួយ និងមានសិទិ្ធបញ្ឈប់ ឬផ្អាកគណនីរបស់អ្នកដោយគ្មានសំណងអ្វីទាំងអស់។

 

៥.   គណនី

៥.១​   គណនី និងលេខសំងាត់

ដើម្បីបង្កើតគណនីប្រើប្រាស់បាន​ អ្នកនឹងត្រូវបានទាមទារឲ្យផ្តល់ព័ត៌មានជាក់លាក់រួមបញ្ចូលប៉ុន្តែមិនកំណត់ត្រឹមតែ ឈ្មោះគណនី និងលេខកូដសំងាត់។

អ្នកត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការថែរក្សាការសម្ងាត់គណនីរបស់ខ្លួន  លេខសំងាត់ និងការដាក់កំហិតក្នុងការចូលប្រើប្រាស់លើឧបករណ៏ប្រើប្រាស់របស់អ្នក។​ ប្រសិនបើអ្នកអនុញ្ញាតឲ្យបុគ្គលផ្សេងប្រើប្រាស់គណនីរបស់អ្នក មានន័យថាអ្នកយល់ស្របទៅនឹងលក្ខខណ្ឌក្នុងការប្រើប្រាស់សេវាកម្មជំនួសឲ្យបុគ្គលផ្សេងដែលប្រើប្រាស់សេវាកម្មនៅក្រោមឈ្មោះគណនី​ និងលេខសំងាត់របស់អ្នក ហើយអ្នកនឹងត្រូវទទួលខុសត្រូវទាំងអស់ទៅលើសកម្មភាពនានាដែលកើតចេញពីឈ្មោះគណនី និងលេខសំងាត់របស់អ្នក។ សូមប្រាកដថាព័ត៌មានដែលអ្នកផ្តល់ឲ្យអំឡុងពេលចុះឈ្មោះប្រើប្រាស់ និងរាល់ពេលផ្សេងៗទៀតគឺត្រឹមត្រូវ បច្ចុប្បន្ន និងពេញលេញបំផុតទៅតាមការយល់ដឹងរបស់អ្នក។​​​​

អ្នកមិនអាចលក់ ជួល ចែករំលែក ឬផ្តល់ការចូលប្រើប្រាស់សេវាទៅបុគ្គលណាមួយរួមបញ្ចូលតែមិនកំណត់ ចំពោះការទទួលបានកំរៃអំពីបុគ្គលណាមួយក្នុងការប្រើប្រាស់គណនីរបស់អ្នកលែកលែងតែមានការអនុញ្ញាតជាលាយល័ក្ខអក្សរពី CamID។​ CamID រក្សាសិទ្ធស្រប់ច្បាប់គ្រប់បែបយ៉ាងក្នុងការរារាំងការប្រើប្រាស់ដោយគ្មានការអនុញ្ញាតចំពោះសេវាកម្ម CamID រួមបញ្ចូមតែមិនកំណត់ត្រឹមតែរបាំងបច្ចេកវិទ្យា (Technological barriers) IP mapping នឹងក្នុងករណីដែចាំបាច់ធ្វើការទំនាក់ទំនងផ្ទាល់ទៅអ្នកផ្គត់ផ្គង់សេវាអ៊ីនធើណេតរបស់អ្នកអំពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាតនេះ។

៥.២​  គណនីតតិយភាគី

CamID អាចអនុញ្ញាតឲ្យអ្នកចុះឈ្មោះ និងចូលប្រើសេវាកម្ម CamID តាមរយៈសេវាកម្មរបស់តតិយភាគណាមួយ។ ព័ត៌មានទាំងឡាយដែលបានប្រមូល ប្រើប្រាស់ និងការលាតត្រដាងព័ត៌មានផ្សេងៗរបស់អ្នកដោយតតិយភាគី​ត្រូវអាស្រ័យលើការជូនដំណឹងស្របតាមសេវាកម្មរបស់តតិយភាគីនោះ។ ព័ត៌មានបន្ថែមអំពីរបៀបដែល CamID ប្រមូល ប្រើប្រាស់ និងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅពេលដែលអ្នកភ្ជាប់​គណនី CamID​ របស់អ្នកជាមួយគណនីអ្នកមួយទៀតដែលគ្រប់គ្រងដោយតតិយភាគីអាចរកបាននៅក្នុងការជូនដំណឹងអំពីការសម្ងាត់របស់យើងខ្ញុំ។​

 

៦.  ឧបករណ៍ប្រើប្រាស់ និងសេវាកម្ម

ដើម្បីចូលប្រើប្រាស់សេវាកម្ម CamID នេះអាចតម្រូវឲ្យមានការប្រើប្រាសកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នក ឬឧបករណ៍ចល័ត សម្រាប់ធ្វើការទំនាក់ទំនង ឬសម្រាប់ផ្ទុកនៅលើឧបករណ៍ទាំងនោះ។ អ្នកត្រូវទទួលខុសត្រូវក្នុងការកម្រៃភ្ជាប់សេវាអ៊ីនធើណេត ឬកម្រៃសេវាទូរស័ព្ទ និងថ្លៃផ្សេងៗដែលកើតមានឡើងនៅពេលប្រើប្រាស់សេវាកម្ម CamID។

 

៧.  ម៉ាកពាណិជ្ជកម្ម និងសិទ្ធិអ្នកនិពន្ធ

សេវាកម្ម និងសំភារៈរបស់ CamID​ នៅក្នុងសេវាកម្មរបស់យើងខ្ញុំ (“សំភារៈ”) គឺត្រូវបានការពារដោយសិទិ្ធអ្នកនិពន្ធ ប្រកាសនីយបត្រតក្កកម្ម ការសម្ងាត់ពាណិជ្ជកម្ម ឬ កម្មសិទ្ធិបញ្ញាផ្សេងៗ (“សិទិ្ធកម្មសិទ្ធបញ្ញា”)។ តួរអក្សរ រូបសញ្ញា រូបភាព ឬ មាតិការផ្សេងៗដែលរួមបញ្ចូលនៅក្នុងសេវាកម្ម CamID ក៏ត្រូវបានការពារ ដូចជាបានចុះបញ្ជី ឬមិនបានចុះបញ្ជី នូវការសម្គាល់ម៉ាកពាណិជ្ជកម្ម ពាណិជ្ជនាម និង/ឬម៉ាកសេវាកម្ម ដែលសំគាល់ថាជាកម្មសិទ្ធិរបស់ CamID  ឬ ផ្សេងៗទៀត (“ម៉ាកពាណិជ្ជកម្ម”)។ CamID មានកម្មសិទិ្ធលើចំណងជើង សិទិ្ធអ្នកនិពន្ធ និងសិទិ្ធកម្មសិទ្ធបញ្ញាផ្សេងៗនៅក្នុងសំភារ: មាតិកា និងសេវាកម្ម និងតាមរយ:ការប្រើប្រាស់សេវាកម្មរបស់យើង អ្នកមិនអាចទាមទារ ឬទទួលបានសិទ្ធិជាម្ចាស់លើផ្នែកណាមួយនៃសេវាកម្ម ឬសំភារ:ដែលមាននៅក្នុងនោះឡើយ​។ CamID គោរពនូវសិទិ្ធកម្មសិទ្ធិបញ្ញារបស់អ្នកដ៏ទៃ និងស្នើឲ្យអ្នកប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំអនុវត្តដូចគ្នា។

 

៨.   ការប្រើប្រាស់របស់អ្នកលើសំភារៈរបស់យើងខ្ញុំ

សិទិ្ធរបស់អ្នកក្នុងការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ និងសំភារ: ឬមាតិការផ្សេងៗ ដែលលេចឡើងត្រូវអនុលោមតាមលក្ខខណ្ឌនេះ។​ អ្នកមិនត្រូវកែប្រែ ឬប្រើប្រាស់សំភារ: ឬមាតិការផ្សេងៗនៃសេវាកម្មរបស់យើងខ្ញុំ ក្នុងគោលបំណងណាមួយដែលមិនមានចែងអនុញ្ញាតនៅក្នុងលក្ខខណ្ឌទាំងនេះឡើយ។ ការប្រើប្រាស់ដែលត្រូវបានហាមឃាត់ គឺមានការរំលោភបំពានទៅលើលក្ខខណ្ឌទាំងនេះ ឬអាចនឹងបំពានសិទិ្ធអ្នកនិពន្ធ ម៉ាកពាណិជ្ជកម្ម និង/ឬ សិទិ្ធកម្មសិទិ្ធបញ្ញា ដែលត្រូវបានការពារដោយច្បាប់។

.១​  អ្នកអាចចូលមើលសំភារ: និងមាតិការទាំងអស់ដែលដាក់បង្ហាញនៅលើសេវាកម្មរបស់យើងខ្ញុំ សម្រាប់ការប្រើប្រាស់មិនមែនពាណិជ្ជកម្មផ្ទាល់ខ្លួន ការកំសាន្តលើកុំព្យូទ័រ ថេប្លេត (Tablet) នាឡិកាឆ្លាតវៃ ឬទូរស័ព្ទដៃរបស់អ្នក។ សំភារ: និងមាតិការទាំងអស់នៅលើសេវាកម្មនេះមិនអនុញ្ញាតឲ្យធ្វើការថតចំលង ផលិតឡើងវិញ បោះផ្សាយឡើងវិញ ចុះផ្សាយ បង្ហោះ បញ្ជូន ចែកចាយ ឬប្រើប្រាស់វិធីផ្សេងៗ លុះត្រាតែមានការអនុញ្ញាតយ៉ាងច្បាស់លាស់ពី CamID។ ដូចគ្នានេះផងដែល ការធ្វើឲ្យខូច ដើរបញ្ជា្រស់ ការបំបែកឬក៏ការកាត់បន្ថយកូដដែលបានប្រើប្រាស់នៅក្នុងកម្មវិធីសូហ្វែរណាមួយនៃសេវាកម្មនេះទៅជាទម្រង់ដែលអាអានបានក្នុងគោលបំណងដើម្បីពិនិត្យមូលដ្ឋាននៃការបង្កើតសូហ្វែរ និង/ឬដើម្បីចម្លង ឬបង្កើតផលិតផលផ្សេងទៀតដែលយោងលើ (ផ្នែកទាំងអស់ ឬផ្នែកណាមួយ) នៃសូហ្វែរនេះត្រូវបានហាមឃាត់។ អ្នកមិនអាចជួល ទទួលជួល ឲ្យខ្ចី លក់ ចែកចាយបន្ត ឬអនុញ្ញាតបន្តចំពោះសំភារ:មាតិការ និង/ឬសេវាកម្មឡើយ។ អ្នកយល់ព្រមថាមិនប្រើប្រាស់សេវាកម្មសម្រាប់ការបង្ហាញជាសាធារណៈឡើយ។

.​  អ្នកយល់ព្រមប្រើប្រាស់សេវាកម្មរបស់យើង​រួមបញ្ចូលទាំងលក្ខណៈពិសេសៗ និងមុខងារទាំងអស់ដែលទាក់ទងនិងស្របជាមួយច្បាប់ និងបទបញ្ញាត្តិដែលមានជាធរមាន ឬក្នុងការកម្រិតលើការប្រើប្រាស់សេវាកម្ម ឬមាតិការដែលមាននៅក្នុងសេវាកម្ម។​ អ្នកយល់ព្រមក្នុងការមិនរក្សាទុកផលិតឡើងវិញ ចែកចាយ កែតម្រូវបង្ហាញអនុវត្ត ផ្សព្វផ្សាយ អនុញ្ញា បង្កើតស្នាដៃចំលង ដាក់លក់ ប្រើប្រាស់ (លើកលែងតែមានការអនុញ្ញាតច្បាស់លាស់នៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់) មាតិការ និងព័ត៌មានបានដែលមាននៅលើ ឬយកចេញមកពីសេវាកម្ម CamID និង/ឬសេវាកម្មផ្សេងៗទៀត។ អ្នកយល់ព្រមក្នុងការមិនបញ្ជៀស យកចេញ ជំនួស ធ្វើឲ្យអសកម្ម​ ឬក៏រារាំង ការការពារមាតិកាណាមួយក្នុងសេវាកម្ម ការប្រើប្រាស់ robot, spider, scraper ឬស្វ័យប្រវត្តកម្មដើម្បីចូលក្នុងសេវាកម្ម រៀបចំឡើងវិញ ធ្វើឲ្យដើរបញ្ជាស់ ឬកាត់ផ្តាច់ សូហ្វវែរ ឬផលិតផលផ្សេងទៀតដែលអាចចូលទៅដំណើរការសេវាកម្មបាន ការបញ្ចូលកូដ ឬផលិតផល ឬការបញ្ជារមាតិការនៃសេវាកម្មក្នុងរបៀបណាមួយ  ឬប្រើប្រាស់កម្មវិធីរកទិន្នន័យណាមួយ កម្មវិធីប្រមូលទិន្នន័យ ឬការស្រង់យកវិធីសាស្ត្រ។ បន្ថែមពីនេះអ្នកយល់ព្រមក្នុងការមិនបង្ហោះ ប្រកាស ផ្ញើរអ៊ីម៉ែល ឬបញ្ជូនផ្នែកណាដែលរចនាដើម្បីបង្អាក់ បំផ្លាញ ឬកំណត់មុខងារនៃកុំព្យូទ័រ សូហ្វែរ និងហាដហ្វែរ (Software and Hardware) ឬឧបករណ៍ទូរគមនាគមដែលទាក់ទងជាមួយសេវាកម្មរួមបញ្ជូលទាំងមេរោគសូហ្វវែរ ឬកុំព្យូទ័រកូដ ឬឯកសារ និងកម្មវិធីផ្សេងៗ។​ យើងអាចនឹងបញ្ឈប់​ ឬរឹតត្បិតការប្រើប្រាស់របស់អ្នកចំពោះសេវាកម្មរបស់យើង ប្រសិនបើអ្នកល្មើសទៅនឹងលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្ម ឬជាប់ទាក់ទងទៅនឹងការក្លែងបន្លំ ឬការប្រើប្រាស់ខុសច្បាប់ ។

៨.៣​  CamID សូហ្វវែរបង្កើតឡើងដោយ/និងសម្រាប់ CamID ដែលរចនាឡើងដើម្បីឲ្យមើលឃើញនូវមាតិកា CamID តាមរយៈឧបករណ៍ដែលបានត្រៀមរួចរាល់របស់ CamID។ សូហ្វវែរនេះអាចមានការខុសគ្នាជាមធ្យមទៅតាមឧបករណ៍ហើយមុខងារនិងលក្ខណៈពិសេសក៏មានការខុសគ្នាទៅតាមឧបករណ៍ផងដែរ​។ អ្នកទទួលស្គាល់ថាការប្រើប្រាស់សេវាអាចនឹងត្រូវទាមទារសូហ្វវែររបស់តតិយភាគីដែលស្របតាមលិខិតអនុញ្ញាតនៃតតិយភាគី។ អ្នកយល់ព្រមថាអ្នកអាចនឹងត្រូវទទួលបានការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិពី CamID ឬសូហ្វវែររបស់តតិយភាគី។

 

៩.  មាតិកាអ្នកប្រើប្រាស់

CamID អនុញ្ញាតឲ្យអ្នកប្រើប្រាសធ្វើការទំនាក់ទំនង ទស្សនាការផ្សាយផ្ទាល់​ និងចូលប្រើប្រាស់សេវាកម្មដើម្បីប្រើប្រាស់សេវាកម្ម “សេវាកម្មជជែកកម្សាន្ត” “សេវាកម្មភាពយន្ត” “សេវាកម្ម ​eSport” “សេវាកម្មហ្គេម” និង “សេវាកម្ម Metfone+” និងចូលរួមសកម្មភាពផ្សេងៗទៀតដែលអ្នកអាចបង្កើតឡើង បង្ហោះ ចូលប្រើប្រាស់ ចែករំលែក បញ្ជូន បង្ហាញ ឬផ្ទុកក្នុងមាតិកា ការផ្ញើរសារ អត្ថបទ ការហៅ សំលេង រូបភាព ពាក្យស្នើសុំកូដ ទិន្នន័យ ឬសំភារ: និងមាតិកាដែលនៅក្នុងសេវាកម្ម CamID (“មាតិកាអ្នកប្រើប្រាស់”)។

 

៩.១  ការផ្គល់ការអនុញ្ញាតទៅ ​​CamID

លើកលែងតែមានការយល់ព្រមដោយមានការចុះហត្ថលេខាលើកិច្ចសន្យារវាងអ្នក និង CamID ដែលត្រូវបានចុះហត្ថលេខាដោយអ្នកតំណាងស្របច្បាប់របស់ CamID។ ប្រសិនបើអ្នកបង្កើត បង្ហោះ ចូលប្រើប្រាស់ចែករំលែក បញ្ជូន បង្ហាញ ឬផ្ទុកមាតិកាអ្នកប្រើប្រាស់ដោយប្រើសេវាកម្ម CamID នោះមានន័យថាអ្នកបានផ្តល់ CamID​ និងអ្នកទទួលអាជ្ញាប័ណ្ណរបស់ CamID នូវរយៈពេលវែងបំផុត និងរយៈពេលអតិបរមាដែលអនុញ្ញាតដោយច្បាប់ជាធរមាន​​​​ (រួមបញ្ជូលទាំងភាពស្ថិតស្ថេរប្រសិនបើមានការអនុញ្ញាតក្រោមច្បាប់) នៃសិទ្ធិដែលមិនមានការរឹតត្បិត​ សិទ្ធិទូរទាំងពិភពលោក សិទ្ធិមិនអាចដកហូត អាជ្ញាប័ណ្ណពេញលេញសិទ្ធមិនផ្តាច់មុខ និងសិទ្ធក្នុងការប្រើប្រាស់ដោយសេរីទៅលើ៖  ​

ក. ការប្រើប្រាស់ ផលិតឡើងវិញ កែតម្រូវ ផ្សព្វផ្សាយ បកប្រែ បង្កើតស្នាដៃចំលង ចែកចាយ អនុវត្ត​ បង្ហាញមាតិការអ្នកប្រើប្រាស់ (រូមបញ្ចូលតែមិនកំណត់សម្រាប់ការផ្សព្វផ្សាយ និងចែកចាយបន្ត ដោយផ្នែក ឬទាំងអស់នៃសេវាកម្ម​ CamID (និងបង្កើតស្នាដៃចំលង) គ្រប់ទំរង ទ្រង់ទ្រាយ ប្រព័ន្ធផ្សព្វផ្សាយ ឬ​ប៉ុសផ្សព្វផ្សាយ ដែលបច្ចុប្បន្នត្រូវបានស្គាល់ ឬក្រោយមកត្រូវបានបង្កើត ឬរកឃើញ។ និង

ខ. ប្រើប្រាស់ឈ្មោះ អត្តសញ្ញាណ ភាពដូចគ្នា និងសំលេង (ឬព័ត៌មានជីវប្រវត្ត) ដែលអ្នកបានស្នើសុំភ្ជាប់ជាមួយមាតិកាអ្នកប្រើប្រាស់។ មាតិកាអ្នកប្រើប្រាស់អាចមាន ឈ្មោះ អត្តសញ្ញាណ ភាពដូចគ្នា និងសំលេង (ឬព័ត៌មានជីវប្រវត្តផ្សេងៗ) របស់តតិយជន អ្នកធានានិងអះអាងថាអ្នកបានទទួលការយល់ព្រម និង/ឬ មានអាជ្ញាប័ណ្ណសម្រាប់ក្នុងការប្រើប្រាស់លក្ខណៈសណ្ឋាននោះ ហើយ CamID​ និងអ្នកទទួលសិទិ្ធរបស់ខ្លួន ត្រូវបានអនុញ្ញាតអោយប្រើប្រាស់ក្នុងកម្រិតស្របតាមលក្ខខណ្ឌនៃសេវាកម្មនេះ។

 

​៩.២  ការធានា និងតំណាងរបស់អ្នកប្រើប្រាស់

អ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមាតិកាប្រើប្រាស់របស់អ្នកនិង​ផលប៉ះពាល់ពីការបង្ហោះ ឬផ្សព្វផ្សាយចេញទៅ។ អ្នកតំណាង និងធានាថា៖ (១) អ្នកជាអ្នកបង្កើត ឬជាម្ចាស់ ឬជាអ្នកគ្រប់គ្រងសិទិ្ធទាំងអស់នៅក្នុងមាតិកាអ្នកប្រើប្រាស់បើមិនដូចឆ្នោះទេក៏មានសិទ្ធគ្រប់គ្រាន់ក្នុងការផ្តល់សិទ្ធដែលបានផ្តល់ជូនដូចមានចែងក្នុងលក្ខខណ្ឌនេះ (២) មាតិកាប្រើប្រាស់របស់អ្នកមិនអាច និងមិនត្រូវ (ក) រំលោភ បំពាន​ ឬប្រព្រឹត្តមិនសមរម្យទៅលើសិទ្ធរបស់តតិយជនរួមបញ្ចូលទាំងសិទ្ធអ្នកនិពន្ធម៉ាកពាណិជ្ជកម្មប្រកាសនីយបត្រតក្កកម្ម ការសម្ងាត់ពាណិជ្ជកម្ម សីលធម៌ សិទ្ធ​ឯកជន សិទ្ធសាធារណៈ ឬកម្មសិទ្ធបញ្ញាផ្សេងទៀត (ខ) បរិហារកេរ្តិ៍អ្នកដ៏ទៃ ​ឬ (គ) ការបៀតបៀនផ្លូវភេទអំពើ ហឹង្សា ឬការគំរាមគំហែង ការក្លែងបន្លំ សារឥតបានការ ការឆបោក មាតិកាដែលសាហាវ និងគ្រោះថ្នាក់ មាតិកា អំពីផ្លូវភេទឬអាក្រាត និងការ បន្លំនៅក្នុងមាតិកាដែលផ្តល់ដោយ CamID  (៣) មាតិកាប្រើប្រាស់របស់អ្នក   មិនត្រូវមាន មេរោគ adware spyware worms ឬ ការប៉ះពាល់ ឬកូដអន្តរាយ៏ និង (៤) លុះត្រាតែអ្នកបានទទួលការអនុញ្ញាតជាលាយលក្ខអក្សរ មាតិកាប្រើប្រាស់របស់អ្នកមិនអាចមានកម្មវិធីចេញផ្សាយមុនពេល ឬ Beta សូហ្វែរដែលមិនបង្ហាញជាសាធារណ: ឬកម្មវិធីហ្គេម ឬព័ត៌មានសម្ងាត់នានារបស់ CamID ឬ តតិយភាគី។ CamID រក្សារាល់សិទ្ធិ និងទទួលសំណងពីអ្នកប្រើប្រាស់ដែលបំពានការធានា និងតំណាងទាំងនេះ។

 

៩.៣  ការទទួលខុសត្រូវលើហានិភ័យចំពោះពត៌មានដែលបានចែក​រំលែក ឬ បង្ហោះ

CamID ប្រើប្រាស់វិធានការណ៏ការពាសុវត្តិភាពសមស្របសម្រាប់ការពារមាតិការរបស់អ្នកប្រើប្រាស់ពីការចម្លង ឬចែកចាយដោយគ្មានការអនុញ្ញាត។ ទោះបីជាយាងនេះក៏ដោយ CamID មិនធានាថារាល់ការចម្លងការប្រើប្រាស់ ឬចែកចាយមាតិកាអ្នកប្រើប្រាស់ដោយតតិយជននឹងមិនកើតឡើងឡើយ។ ស្របទៅតាមកម្រិតដែលច្បាប់អនុញ្ញាតជាធរមាន អ្នកយល់ព្រមថា CamID មិនទទួលខុសត្រូវចំពោះការថតចម្លង ការប្រើប្រាស់ ឬការចែកចាយមាតិកាអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីតតិយជន ហើយត្រូវបានលើកលែងនិងបោះបង់ការទាមទារជារៀងរហូតដែលអ្នកអាចមានចំពោះ CamID ចំពោះការថតចំលងដោយគ្មានការអនុញ្ញាត ឬការប្រើប្រាស់មាតិកាអ្នកប្រើប្រាស់ក្រោមទ្រឹស្តីណាមួយ។ វិធានការណ៍ការពារសុវត្ថិភាព ដើម្បីការពារមាតិកាអ្នកប្រើប្រាស់ដែលប្រើប្រាស់ដោយ CamID នៅទីនេះត្រូវបានផ្តល់ជូន និងបានប្រើប្រាស់ “As-Is” ដោយគ្មានការអះអាង ធានា លក្ខខណ្ឌ ការរ៉ាប់រង ឬលក្ខខណ្ឌផ្សេងទៀតដែលវិធានការណ៍ការពារសុវត្ថិភាពបែបនេះអាចទប់ទល់ នឹងការប៉ុនប៉ងគេចចេញពីយន្តការសុវត្ថិភាព ឬធានាថានឹងគ្មានការខូច មិនអាចដំណើរការបាន ឬជៀសវៀងផ្សេងទៀតលើវិធានការណ៍សុវត្តិភាពនេះ។  

 

៩.៤  ការផ្សព្វផ្សាយ

អ្នកប្រើប្រាស់អាចផ្សព្វផ្សាយ គ្រប់គ្រង ឬធ្វើការផ្សព្វផ្សាយ (ឧទាហរណ៍ ការប្រកួតប្រជែង) នៅលើ ឬ​តាមរយៈសេវាកម្ម CamID (“ការផ្សព្វផ្សាយ”)។ ប្រសិនបើអ្នកជ្រើសរើសផ្សព្វផ្សាយ​ គ្រប់គ្រង ឬធ្វើការផ្សព្វផ្សាយ អ្នកត្រូវតែប្រកាន់ខ្ជាប់នូវបទបញ្ញាតិ្ដដូចបានរៀបរាប់ខាងក្រោមៈ

ក. អ្នកអាចអនុវត្តការផ្សព្វផ្សាយទៅតាមកម្រិតដែលបានអនុញ្ញាតដោយច្បាប់ដែលមានជាធរមាន ហើយអ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការធានាថាការផ្សព្វផ្សាយ បានអនុលោមតាមច្បាប់ កាតព្វកិច្ច និងការដាក់កម្រិតណាមួយទាំងអស់។

ខ. អ្នកនឹងត្រូវបានចាត់ថាជាអ្នកផ្សព្វផ្សាយលើការផ្សព្វផ្សាយរបស់អ្នកនៅក្នុងផ្លូវច្បាប់ហើយអ្នកនឹងទទួលខុសត្រូវទាំងស្រុងចំពោះគ្រប់ទិដ្ឋភាពនិងចំណាយទាក់ទងនឹងការផ្សព្វផ្សាយរបស់អ្នកដោយរាប់បញ្ចូលតែមិនកំណត់លើ ការអនុវត្ត ការគ្រប់គ្រង និងការដំណើរការលើ​ការផ្សព្វផ្សាយ។ សេចក្តីព្រាង និងការបង្ហោះនូវវិធានផ្លូវការនានា ការជ្រើសរើសអ្នកឈ្នះ ការផ្តល់រង្វាន់ និងទទួលបានការអនុញ្ញាតនិងការយល់ព្រមពីតតីយជនដែលចាំបាច់ រាប់បញ្ចូលទាំងការចុះឈ្មោះនិងការចងក្រងផ្សេងៗ។ CamID មានសិទ្ធិក្នុងការលុបចេញការផ្សព្វផ្សាយរបស់អ្នកចេញពីសេវាកម្ម CamID ប្រសិនបើ CamID ពិនិត្យឃើញថាការផ្សព្វផ្សាយរបស់អ្នកមិនគោរពតាមលក្ខខណ្ឌនៃសេវាកម្ម រឺតាមការកំណត់នៃច្បាប់។

គ. CamID មិនទទួលខុសត្រូវ និងមិនគាំទ្រការផ្សព្វផ្សាយណាមួយឡើយ។ អ្នកមិនអាចបង្ហាញថា CamID ជាអ្នកឧបត្ថម្ភ ឬសហឧបត្ថម្ភនៃការផ្ដល់រង្វាន់ឡើយ។ និង

អ្នកនឹងបង្ហាញ ឬអានសេចក្តីបដិសេធទទួលខុសត្រូវខាងក្រោមនៅពេលផ្សព្វផ្សាយ ដឹកនាំ​ ចាត់ចែង ឬធ្វើការផ្សព្វផ្សាយ៖ “ការផ្សព្វផ្សាយនេះដោយ [ឈ្មោះរបស់អ្នក]។ CamID មិនមានជាប់ពាក់ព័ន្ធ ឧបត្ថម ឬទទួលខុសត្រូវចំពោះការផ្សព្វផ្សាយនេះទេ’’។

 

៩.៥  សកម្មភាពនយោបាយ

អ្នកយល់ព្រម មិនត្រូវស្នើសុំការប្រើប្រាស់ ឬប្រើប្រាស់ឧបករណ៍រកប្រាក់របស់ CamID ដើម្បីគោលបំណងនៃការធ្វើ ឬផ្តល់វិភាគទានដល់បេក្ខជនឈរឈ្មោះ គណៈកម្មាធិការបេក្ខជនឈរឈ្មោះ គណៈកម្មាធិការសកម្មភាពនយោបាយ គណៈកម្មាធិការរៀបចំការបោះឆ្នោត ឬគណៈកម្មាធិការយុទ្ធនាការផ្សេងទៀត និងដែលមានគោលបំណងពាក់ព័ន្ធលើបោះឆ្នោតណាមួយឡើយ។ បេក្ខជននយោបាយមិនមានសិទ្ធិប្រើឧបករណ៍រកប្រាក់របស់ CamID នៅលើប៉ុស្តិ៍របស់ពួកគេទេ។

 

១០.  សេវាកម្មហ្គេម

អ្នកអាចទទួលបានរង្វាន់ដោយធ្វើការប្តូរពិន្ទុរបស់អ្នកជាមួយនឹងទំនិញដែលមានបង្ហាញនៅក្នុងបញ្ជីរង្វាន់នៃកម្មវិធី។ បន្ទាប់ពីប្តូររង្វាន់ជាមួយពិន្ទុ អ្នកនឹងទទួលបានសារបញ្ជាក់ពីការមកដល់នៃទំនិញ នោះ អ្នកត្រូវមកយកដោយផ្ទាល់នៅ showroom របស់ក្រុមហ៊ុនមិត្តហ្វូនដែលនៅជិតអ្នកបំផុត។ រង្វាន់អាចនឹងមានការផ្លាស់ប្តូរដោយ CamID ដោយពុំចាំបាច់ផ្តល់ការជូនដំណឹងជាមុនទៅអ្នកឡើយ។

១១.  ការប្រព្រឹត្តិដែលត្រូវបានហាមឃាត់

អ្នកយល់ព្រមក្នុងការមិនបំពានច្បាប់ កិច្ចសន្យា កម្មសិទ្ធិបញ្ញា សិទ្ធរបស់តតីយជន ឬបង្កការខូចខាត ដោយអ្នកជាអ្នកទទួលខុសត្រូវទាំងស្រុង ទៅលើការប្រព្រឹត្តិរបស់ខ្លួននៅលើសេវាកម្ម CamID។ អ្នកយល់ព្រមថាអ្នកនឹងគោរពតាមល័ក្ខខណ្ឌនៃសេវាកម្ម និងគោលការណ៍ណែនាំ CamID ដោយមិនត្រូវ៖

១១.១​  បង្កើត បង្ហោះ បញ្ជូន ចែកចាយ ឬរក្សាទុកមាតិកាណាមួយដែលមិនត្រឹមត្រូវ ខុសច្បាប់ រំលោភបំពាន បរិហារកេរ្តិ៍​ អាសអាភាស ការបំពានលើសិទ្ធិឯកជន ឬសិទ្ធិសាធារណៈ ការបៀតបៀន ការគំរាមកំហែង ការរំលោភបំពានផ្សេងៗ ឬមាតិការដែលគួរអោយជំទាស់ផ្សេងៗ។

១១.២​  ការក្លែងបន្លំជាបុគ្កល ឬអង្គភាពណាមួយដោយអះអាងនូវព័ត៌មានមិនពិតជាមួយបុគ្គល ឬអង្គភាពនោះចូលប្រើគណនីសេវាកម្ម CamID របស់អ្នកដទៃដោយគ្មានការអនុញ្ញាត បង្កើតឬក្លែងបន្លំហត្ថលេខាឌីជីថលរបស់បុគ្គលផ្សេង បង្ហាញប្រភពមិនត្រឹមត្រូវលើអត្តសញ្ញាណ ឬខ្លឹមសារនៃព័ត៌មានដែលបញ្ជូនតាមរយៈសេវាកម្ម CamID ឬធ្វើសកម្មភាពក្លែងបន្លំស្រដៀងគ្នាផ្សេងទៀត។

១១.៣​  ផ្ញើ Spam ឬ Junk mail ទៅអ្នកប្រើប្រាស់សេវាកម្ម CamID ដោយរួមបញ្ជូលតែមិនកំណត់ត្រឹមតែ ការផ្សព្វផ្សាយដែលមិនបានស្នើសុំ សម្ភារៈពាណិជ្ជកម្ម ឬសម្ភារៈសម្រាប់ការស្នើសុំផ្សេងទៀត ការផ្ញើពាណិជ្ជកម្មតាមអ៊ីម៉ែលchain mail ការប្រកាសព័ត៌មាន សំណើសប្បុរសធម៌ ការស្នើសុំហត្ថលេខា ឬវត្ថុណាមួយដែលទាក់ទងនឹងការផ្សព្វផ្សាយផ្តល់រង្វាន់ (ដូចជាការចាប់ឆ្នោត និងការប្រកួតប្រជែង) និងសកម្មភាពស្រដៀងគ្នាផ្សេងទៀត ។

១១.៤​  ប្រមូលអាស័យដ្ឋាន អ៊ីម៉ែល ឬព័ត៌មានទំនាក់ទំនង របស់អ្នកប្រើប្រាស់ផ្សេងពីសេវាកម្ម CamID។

១១.៥​  បង្ខូចកេរ្តិ៍ឈ្មោះ បៀតបៀន ធ្វើបាប គំរាមកំហែង បោកប្រាស់ ឬព្យាយាមក្នុងការប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ឬតតីយជន របស់សេវាកម្ម CamID ដោយគ្មានការអនុញ្ញាតពីពួកគេ។

១១.​  លុប ដកចេញ បញ្ជៀស បញ្ឈប់ ធ្វើឲ្យខូច ឬរំខានដល់៖ (ក) ទាក់ទងនឹងសន្តិសុខនៃសេវាកម្ម CamID ឬមាតិកាអ្នកប្រើប្រាស់ (ខ) ដែលរារាំងឬរឹតត្បិតការប្រើប្រាស់ ឬចម្លងមាតិកាណាមួយដែលអាចចូលដំណើរការបានតាមរយៈសេវាកម្ម CamID (គ) ដាក់កម្រិតលើការប្រើប្រាស់សេវាកម្ម CamID ឬមាតិកាអ្នកប្រើប្រាស់ ឬ (ឃ) ការរក្សាសិទ្ធិឬសេចក្តីជូនដំណឹងអំពីសិទ្ធិជាកម្មសិទ្ធិផ្សេងទៀតលើសេវាកម្ម CamID ឬ មាតិកាអ្នកប្រើប្រាស់។

១១.​  ធ្វើឲ្យដើរបញ្ច្រាស់ បំបែក រុះរើ ឬប៉ុនប៉ងស្វែងរកប្រភពកូដនៃសេវាកម្ម CamID ឬផ្នែកណាមួយលើកលែងតែក្នុងករណីដែលសកម្មភាពនេះត្រូវបានអនុញ្ញាតយ៉ាងច្បាស់ដោយច្បាប់នៃដែនសមត្ថកិច្ចរបស់អ្នក។

១១.​  ការកែប្រែ កែសំរួល បកប្រែ រឺបង្កើតស្នាដៃនិមិ្មតដោយផ្អែកលើសេវាកម្ម CamID រឺផ្នែកណាមួយលើកលែងតែក្នុងករណីដែលសកម្មភាពបែបនេះត្រូវបានអនុញ្ញាតិអោយអនុវត្តដោយច្បាប់។

១១.​  រំខាន ឬធ្វើឱ្យខូចដល់ប្រតិបត្ដិការនៃសេវាកម្ម CamID ឬការប្រើប្រាស់ណាមួយរបស់អ្នកប្រើប្រាស់តាម
មធ្យោបាយណាមួយរាប់បញ្ចូលទាំងការផ្ទុកឡើង ឬផ្សព្វផ្សាយ សាយភាយមេរោគ adware spyware worm ឬកូដព្យាបាទផ្សេងទៀត ។

១១.១០​  បញ្ជូនបន្តអ៊ីម៉ែលរបស់តតីយជនដោយគ្មានការអនុញ្ញាតពីតតីយជននោះ។

១១.១១​  ចូលប្រើគេហទំព័រ server សូហ្វវែរ រឺក៏ធនធានប្រព័ន្ធកុំព្យូទ័រផ្សេងទៀតដែលជាកម្មសិទ្ធិប្រើប្រាស់ ឬទទួលបានអាជា្ញប័ណ្ណពី CamID ដោយរាប់បញ្ចូលតែមិនកំណត់ចំពោះសេវាកម្ម CamID តាមរយៈមធ្យោបាយ Robot Spider Scraper Crawler ឬ មធ្យោបាយស្វ័យប្រវត្តិផ្សេងទៀត សម្រាប់គោលបំណងណាមួយ ឬចៀសវាងពីវិធានការណ៍ណាមួយដែល CamID អាចប្រើដើម្បីការពារ ឬរឹតត្បិតការចូលប្រើគេហទំព័រ server សូហ្វវែរ រឺក៏ធនធានប្រព័ន្ធកុំព្យូទ័រផ្សេងទៀតដែលជាកម្មសិទ្ធិប្រើប្រាស់ ឬទទួលបានអាជា្ញប័ណ្ណពី CamID ដោយរាប់បញ្ចូលតែមិនកំណត់ចំពោះសេវាកម្ម CamID ។

១១.១២​  រៀបចំអត្តសញ្ញាណដើម្បីក្លែងបន្លំប្រភពដើមនៃអ្នកប្រើប្រាស់ផ្សេងៗដែលបញ្ជូនតាមរយៈសេវាកម្ម CamID។

១១.១៣​  ជ្រៀតជ្រែក ឬធ្វើឲ្យរំខានដល់សេវាកម្ម CamID ឬបណ្តាញដែលភ្ជាប់ទៅនឹងសេវាកម្ម CamID ឬមិនគោរពរតាមតម្រូវការ នីតិវិធីគោលនយោបាយ ឬបទបញ្ជានានានៃបណ្តាញដែលភ្ជាប់ទៅនឹងសេវាកម្ម CamID។ ប្រើប្រាស់សេវាកម្ម CamID ក្នុងគ្រប់លក្ខណៈដែលអាចជ្រៀតជ្រែក ធ្វើឲ្យរំខាន ឬផលអវិជ្ជមាន ឬរារាំងអ្នកប្រើប្រាស់ដ៏ទៃពីការប្រើប្រាស់សេវាកម្មរបស់ CamID ឬអាចធ្វើឲ្យខូចមិនអាចប្រើប្រាស់បានហួសកំរិតឬចុះខ្សោយមុខងាររបស់សេវាកម្ម CamID តាមរបៀបណាមួយ។

១១.១៤​  ព្យាយាម​ ឬប្រើប្រាស់គណនីរបស់អ្នកប្រើប្រាស់ផ្សេងៗដោយគ្មានការអនុញ្ញាតអំពីម្ចាស់គណនី និង CamID ។

១១.១៥​  ព្យាយាមក្នុងការបញ្ចៀស មាតិកាបច្ចេកទេសណាមួយដែលយើងបានប្រើឬ ប៉ុនប៉ងប្រើប្រាស់សេវាកម្ម ឬតំបន់ណាមួយនៃសេវាកម្ម CamID ដែលមិនត្រូវបានអនុញ្ញាតឱ្យចូលប្រើប្រាស់។

១១.១៦​  ព្យាយាមបង្ហាញតាមរបៀបណាមួយដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីយើងខ្ញុំថាអ្នកមានទំនាក់ទំនងជាមួយយើង ឬថាយើងបានយល់ព្រមឲ្យអ្នក ឬផលិតផល/សេវាកម្មណាមួយសម្រាប់គោលបំណងណាមួយ។

១១.១៧​  ប្រើប្រាស់សេវាកម្ម CamID សម្រាប់គោលបំណងខុសច្បាប់ណាមួយ ឬរំលោភទៅលើច្បាប់ ឬបទប្បញ្ញត្តិនានាក្នុងមូលដ្ឋានជាតិ ឬអន្ដរជាតិដោយរួមបញ្ជួលតែមិនកំណត់ត្រឹមតែច្បាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញានិងសិទ្ធិជាកម្មសិទ្ធិដទៃទៀត ការការពារទិន្នន័យ និងភាពឯកជន/ការសម្ងាត់។

 

ស្របតាមច្បាប់ដែលបានអនុញ្ញាតិ CamID មិនទទួលខុសត្រូវចំពោះមាតិកាអ្នកប្រើប្រាស់ ការបាត់បង់ ឬខូចខាតដែលជាលទ្ធផលហើយ CamID មិនទទួលខុសត្រូវចំពោះកំហុសណាមួយ ការបរិហារកេរ្តិ៍ ការបង្កាច់បង្ខូច ការបង្ខូចកេរ្តិ៍ឈ្មោះ ការនិយាយកុហក ការភូតភរ ភាពអាសអាភាសរូបភាពអាសអាភាស ឬពាក្យប្រមាថដែលអ្នកអាចនឹងជួបប្រទះនៅពេលប្រើសេវាកម្ម CamID។ ការប្រើប្រាស់សេវាកម្ម CamID របស់អ្នកគឺជាហានិភ័យផ្ទាល់របស់អ្នក។​​ ច្បាប់ទាំងនេះមិនបង្កើតសិទ្ធិធ្វើសកម្មភាពឯកជនណាមួយពីសំណាក់តតីយជន ឬការរំពឹងទុកសមហេតុផលណាមួយដែលថាសេវាកម្ម CamID នឹងមិនមានផ្ទុកនូវខ្លឹមសារណាមួយដែលត្រូវបានហាមឃាត់ដោយវិធានបែបនេះឡើយ។

 

CamID មិនទទួលខុសត្រូវរាល់របាយការណ៍ ឬតំណាងណាមួយដែលមានបញ្ចូលនៅក្នុងមាតិកាអ្នកប្រើប្រាស់ឡើយ។ CamID មិនគាំទ្ររាល់ខ្លឹមសារមាតិកានៃការផ្តល់យោបល់ ការណែនាំ ឬការបញ្ចេញមតិណាមួយដែលបានបញ្ជាក់នៅក្នុង     គេហទំព័រនោះទេហើយ CamID បដិសេធរាល់ការទទួលខុសត្រូវណាមួយដែលទាក់ទងនឹងមាតិការបស់អ្នកប្រើប្រាស់។ នៅក្នុងកំរិតដែលត្រូវបានអនុញ្ញាតិដោយច្បាប់ជាធរមាន CamID រក្សាសិទ្ធិក្នុងការដកចេញ បញ្ចាំង ឬកែសម្រួលខ្លឹមសារអ្នកប្រើប្រាស់ណាមួយដែលត្រូវបានបង្ហោះ ឬរក្សាទុកនៅលើសេវាកម្ម CamID គ្រប់ពេលវេលា និងដោយគ្មានការជូនដំណឹងជាមុនរួមទាំងមាតិកាអ្នកប្រើប្រាស់ដែលរំលោភលើល័ក្ខខណ្ឌនៃសេវាកម្ម ឬច្បាប់ដែលបានកំណត់ ហើយអ្នកប្រើប្រាស់ត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការបង្កើតច្បាប់ចម្លងបម្រុងនិងជំនួសមាតិកាអ្នកប្រើណាមួយដែលអ្នកដាក់ប្រកាស ឬរក្សាទុកនៅលើសេវាកម្ម CamID ដោយការចំណាយនិងសោហ៊ុយជារបស់អ្នក ។ ការប្រើប្រាស់សេវាកម្ម CamID ដោយរំលោភលើល័ក្ខខ័ណ្ឌនៃសេវាកម្មទាំងនេះហើយអាចបណ្តាលឱ្យមានការបញ្ឈប់ ឬបញ្ឈប់សិទ្ធិរបស់អ្នកក្នុងការប្រើប្រាស់សេវាកម្ម CamID។

 

១២.  មាតិកាតតិយជន

បន្ថែមលើមាតិកាអ្នកប្រើប្រាស់ CamID អាចផ្តល់មាតិកាតតិយជនផ្សេងទៀតលើសេវាកម្ម CamID (ជារួម“មាតិកាតតិយជន”)។ CamID មិនត្រួតពិនិត្យ ឬគាំទ្រខ្លឹមសាររបស់តតីយជនណាមួយឡើយ ហើយមិនធ្វើតំណាង ឬការធានាណាមួយទាក់ទង​នឹងខ្លឹមសាររបស់តតិយជនរួមបញ្ជូលតែមិនកំណត់ត្រឹមតែភាពត្រឹមត្រូវឬពេញលេញ។ សូមជ្រាបថាយើងមិនបង្កើតមាតិកាតតិយជនធ្វើបច្ចុប្បន្នភាពឬតាមដានវាឡើយ។ ដូច្នេះយើងមិនទទួលខុសត្រូវចំពោះខ្លឹមសាររបស់មាតិកាតតិយជនណាមួយលើសេវាកម្ម CamID ទេ​។

អ្នកត្រូវទទួលខុសត្រូវក្នុងការសម្រេចថាតើអ្នកចង់ចូលមើលឬប្រើប្រាស់គេហទំព័រឬកម្មវិធីតតិយជន ដែលភ្ជាប់ពីសេវាកម្ម CamID (“ គេហទំព័រយោង”)។ CamID មិនត្រួតពិនិត្យ ឬគាំទ្រគេហទំព័រឯកសារយោងឬព័ត៌មានវត្ថុធាតុដើមផលិតផល ឬសេវាកម្មដែលមាននៅលើ ឬអាចចូលដំណើរការបានតាមរយៈគេហទំព័រឯកសារយោង និងមិនធ្វើតំណាងឬការធានាណាមួយទាក់ទងនឹងគេហទំព័រយោងឡើយ។ លើសពីនេះទៀតការឆ្លើយឆ្លងឬការធ្វើជំនួញរបស់អ្នកជាមួយ ឬការចូលរួមផ្សព្វផ្សាយការផ្សាយពាណិជ្ជកម្មដែលបានរកឃើញឬតាមរយៈសេវាកម្ម CamID គឺមានតែរវាងអ្នកនិងអ្នកផ្សព្វផ្សាយប៉ុណ្ណោះ។ ការចូល និងប្រើប្រាស់គេហទំព័រយោងរួមទាំងព័ត៌មាន សម្ភារៈ  ផលិតផល និងសេវាកម្មដែលមាន ឬអាចរកបានតាមរយៈគេហទំព័រយោង គឺស្ថិននៅក្រោមការទទួលខុសត្រូវ និងជាហានិភ័យរបស់អ្នកតែប៉ុណ្ណោះ។​​

 

១៣.  ការបញ្ចប់

ក្នុងកំរិតដែលបានអនុញ្ញាតិដោយច្បាប់ដែលមានជាធរមាន CamID សូមរក្សាសិទ្ធិដោយពុំចាំបាច់មានការជូនដំណឹងជា មុន និងស្ថិតនៅក្រោមការសំរេចចិត្តផ្តាច់មុខរបស់យើងក្នុងការ បញ្ឈប់អាជ្ញាប័ណ្ណរបស់អ្នកក្នុងការប្រើប្រាស់សេវាកម្ម CamID (រាប់បញ្ចូលទាំងការបង្ហោះមាតិកាអ្នកប្រើប្រាស់) និង រារាំងឬការពារការចូល និងការប្រើប្រាស់នាពេលអនាគតរបស់អ្នកលើសេវាកម្ម CamID ដែលរួមមាននូវចំណុចដែលយើងគិតថា៖ (ក) ការប្រើប្រាស់សេវាកម្ម CamID របស់អ្នករំលោភលើល័ក្ខខ័ណ្ឌនៃសេវាកម្ម ឬច្បាប់ដែលអាចអនុវត្តបាន (ខ) អ្នកចូលប្រើឬប្រើប្រាស់សេវាកម្ម CamID ដោយក្លែងបន្លំ និងមិនត្រឹមត្រូវ ឬ (គ) យើងមិនអាចបន្តផ្តល់សេវាកម្ម CamID ដល់អ្នកដោយសារហេតុផលបច្ចេកទេសឬ អាជីវកម្ម។

 

សិទ្ធិរបស់យើងក្នុងការបញ្ចប់អាជ្ញាប័ណ្ណរបស់អ្នករួមមានសមត្ថភាពក្នុងការបញ្ចប់ឬផ្អាកការចូលប្រើផលិតផលឬសេវាកម្មដែលបានទិញ រួមទាំងការជាវ (subscriptions) ណាមួយ។ ក្នុងកំរិតដែលត្រូវបានអនុញ្ញាតដោយច្បាប់ដែលអាចអនុវត្តការទទួលបានសំណងតែមួយគត់របស់អ្នកទាក់ទងនឹងការមិនពេញចិត្តជាមួយនឹង៖ (i) សេវាកម្ម CamID (ii) លក្ខខណ្ឌណាមួយនៃសេវាកម្មទាំងនេះ (iii) គោលការណ៍ឬការអនុវត្តណាមួយរបស់ CamID ក្នុងការប្រតិបត្តិការសេវាកម្ម CamID ឬ (iv) ខ្លឹមសារឬព័ត៌មានដែលបញ្ជូនតាមរយៈសេវាកម្ម CamID នោះគឺការបញ្ចប់គណនីរបស់អ្នក និងបញ្ឈប់ការប្រើប្រាស់ផ្នែកណាមួយ និងផ្នែកទាំងអស់នៃសេវាកម្ម CamID។

 

១៤.  ជម្លោះ

១៤.១​  សំណង

ក្នុងកំរិតដែលត្រូវបានអនុញ្ញាតដោយច្បាប់ដែលមានជាធរមាន អ្នកយល់ព្រមនឹងសងសំណង ការពារ និងមិនបង្កឬមិនអោយមានការប៉ះពាល់ដល់ CamID ក្រុមហ៊ុនពាក់ព័ន្ធរបស់ CamID និងអ្នកចុះកិច្ចសន្យា និយោជិក មន្រ្តី នាយក ភ្នាក់ងារផ្គត់ផ្គង់តតិយជន អ្នកផ្តល់អាជ្ញាប័ណ្ណ និងដៃគូរបស់យើងម្នាក់ៗ (បុគ្គល និង ជារួម “ដៃគូរបស់ CamID”) ពីការទាមទារ ការខាតបង់ ការខូចខាត ការតម្រូវ ការចំណាយ ថ្លៃសោហ៊ុយ និងបំណុលរួមទាំងថ្លៃសេវា និងចំណាយនៃសេវាច្បាប់ដែលកើតឡើង ឬពាក់ព័ន្ធនឹងការចូលប្រើប្រាស់ការប្រើប្រាស់មិនត្រឹមត្រូវលើសេវាកម្ម CamID មាតិកាអ្នកប្រើប្រាស់ណាមួយដែលអ្នកបង្កើត ប្រកាស រក្សាទុក ឬបញ្ជូនចូលតាមរយៈសេវាកម្ម CamID ឬការរំលោភសិទ្ធិរបស់តតិយជន ការរំលោភណាមួយរបស់អ្នកចំពោះល័ក្ខខណ្ឌនៃសេវាកម្មទាំងនេះ ឬការរំលោភលើការតំណាង ការធានា និងកិច្ចព្រមព្រៀងនានាដែលបានធ្វើដោយអ្នក។​ អ្នកយល់ព្រមផ្តល់ការជូនដំណឹងជាបន្ទាន់ដល់ដៃគូរបស់ CamID អំពីការទាមទាររបស់ភាគីតតិយជនណាមួយហើយ CamID សូមរក្សាសិទ្ធិលើការការពារ និងគ្រប់គ្រងផ្តាច់មុខលើបញ្ហាណាមួយដែលតម្រូវឱ្យអ្នកសងជំងឺចិត្តដល់ CamID ដែលទាំងអស់នេះស្ងិតនៅក្រោមការចំណាយរបស់អ្នក ហើយអ្នកយល់ព្រមសហការជាមួយ CamID លើការការពារនិងអះអាងទាំងនេះ។ CamID នឹងខិតខំប្រឹងប្រែងសមហេតុផលដើម្បីជូនដំណឹងដល់អ្នកអំពីការទាមទារសកម្មភាព ឬដំណើរការណាមួយនៅពេលដឹងអំពីបញ្ហាទាំងនេះ​។

 

១៤.២​  ការបដិសេធ​ និងគ្មានការធានា

ក្នុងកំរិតដែលត្រូវបានអនុញ្ញាតដោយច្បាប់ដែលមានជាធរមាន៖ (ក) សេវាកម្ម CamID និងមាតិកា និងធាតុផ្សំដែលមាននៅក្នុងនោះត្រូវបានផ្តល់ជូនជាមូលដ្ឋាន “as is” ដោយគ្មានការធានាគ្រប់ប្រភេទទាំងការបង្ហាញ ឬការបញ្ជាក់លើកលែងតែមានចែងយ៉ាងជាក់លាក់ជាលាយលក្ខណ៏អក្សរដោយ CamID (ខ) ដៃគូ CamID បដិសេធរាល់ការធានាផ្សេងៗ លក្ខន្តិកៈ ការ      បង្ហាញ ឬការបញ្ជាក់ រួមបញ្ចូលប៉ុន្តែមិនបានកំណត់ចំពោះការធានាដែលអាចបញ្ជាក់បាននៃទំនិញ ភាពសមស្របសម្រាប់  គោលបំណងជាក់លាក់​ ចំណងជើង និងការមិនរំលោភបំពានលើសេវាកម្ម CamID  រួមទាំងព័ត៌មាន មាតិកា ឬវត្ថុដែលមាននៅក្នុងនោះ (គ) CamID មិនតំណាងឱ្យ ឬធានាថាខ្លឹមសារ ឬសំភារៈនៅលើសេវាកម្ម CamID មានភាពត្រឹមត្រូវពេញលេញអាចជឿទុកចិត្តបានបច្ចុប្បន្ន ឬគ្មានកំហុសទេ (ឃ) CamID មិនទទួលខុសត្រូវចំពោះកំហុសអក្ខរាវិរុទ្ធ ឬការលុបចោលទាក់ទងនឹងអត្ថបទ ឬរូបថត និង (ង) ខណះពេលដែល CamID ព្យាយាមធ្វើឱ្យការចូលប្រើនិងប្រើប្រាស់សេវាកម្ម CamID របស់អ្នកមានសុវត្ថិភាព CamID មិនអាច និងមិនតំណាង ឬធានាថាសេវាកម្ម CamID ឬប្រព័ន្ធយើងគ្មានមេរោគឬសមាសធាតុបង្កគ្រោះថ្នាក់ផ្សេងទៀត ដូច្នេះអ្នកគួរប្រើសូហ្វវែរដែលទទួលស្គាល់ក្នុងឧស្សាហកម្មដើម្បីរកនិងកំចាត់មេរោគពីការទាញយកណាមួយ។ ពុំមានឡើយនូវដំបូន្មាន ឬព័ត៌មានទោះជាផ្ទាល់មាត់ឬសរសេរទទួលបានពីអ្នកដោយ CamID រឺក៏តាមរយៈសេវាកម្ម CamID ដែលនឹងបង្កើតការធានាណាមួយដែលមិនបានបញ្ជាក់យ៉ាងច្បាស់នៅទីនេះឡើយ។

 

១៤.៣​  ការកំណត់ការទទួលខុសត្រូវ​ និងការខូចខាត

ក. ការកំណត់ការទទួលខុសត្រូវ

ក្នុងកំរិតដែលត្រូវបានអនុញ្ញាតដោយច្បាប់ដែលមានជាធរមាន៖ (ក) ក្រុមហ៊ុន CamID ឬ​ដៃគូ CamID មិនទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ក្នុងករណីពិសេស ដោយប្រយោល ឬផលប៉ះពាល់ការខូចខាតណាមួយផ្សេងទៀតរាប់បញ្ចូលតែមិនបានកំណត់ចំពោះការបាត់បង់ការប្រើប្រាស់ ការបាត់បង់ផលប្រយោជន៍ ឬការបាត់បង់ទិន្នន័យ ទោះបីក្នុងកិច្ចសន្យា ឬព្យសនកម្ម (រាប់បញ្ចូលតែមិនកំណត់ចំពោះ ការធ្វេសប្រហែស) បើមិនដូច្នោះទេ ការកើតឡើងដោយវិធីណាមួយដែលពាក់ព័ន្ធនឹងការប្រើប្រាស់ ឬអសមត្ថភាពក្នុងការប្រើប្រាស់សេវាកម្ម CamID  មាតិកា ឬវត្ថុផ្សំ រួមមានដោយមិនកំណត់នូវការខូចខាតដែលបណ្តាលមកពីលទ្ធផលពីការពឹងផ្អែកលើព័ត៌មានដែលទទួបាន ពី​ CamID ឬលទ្ធផលពីកំហុស ការលុបចោល ការរំខាន ការលុបឯកសារ ឬអ៊ីម៉ែលពីកំហុសបច្ចេកទេស គុណវិបត្តិ មេរោគ ពន្យាពេលប្រតិបត្តិការ ឬការបញ្ជូន ឬការបរាជ័យនៃការអនុវត្តទោះបីជាលទ្ធផលនៃសកម្មភាពទាំងនេះកើតឡើងពីករណីប្រធានសក្ត័ ការបរាជ័យនៃការទំនាក់ទំនង  ការលួច ការបំផ្លិចបំផ្លាញ ឬការចូលដំណើរការដោយគ្មានការអនុញ្ញាតចំពោះកំណត់ត្រា កម្មវិធី ឬសេវាកម្មរបស់ CamID ក៏ដោយ។ និង (ខ) មិនមែនជាការទទួលខុសត្រូវរបស់ CamID ឡើយ​មិនថានៅក្នុងកិច្ចសន្យា ការធានា ព្យសនកម្ម (រាប់បញ្ចូលទាំងការធ្វេសប្រហែស មិនថាសកម្ម ឬអកម្ម ឬផលប៉ះពាល់នានា) លើការទទួលខុសត្រូវលើផលិតផលការទទួលខុសត្រូវយ៉ាងតឹងរឹង ឬទ្រឹស្តីផ្សេងទៀតដែលកើតឡើងឬពាក់ព័ន្ធនឹង ការប្រើប្រាស់ ឬអសមត្ថភាពក្នុងការប្រើប្រាស់សេវាកម្ម CamID លើសពីចំនួនទឹកប្រាក់ដែលបានបង់ដោយអ្នក (ប្រសិនបើមាន) សម្រាប់ការចូលប្រើសេវា CamID ក្នុងអំឡុងពេល ដប់ពីរ (១២) ខែភ្លាមៗគិតចាប់ពីកាលបរិច្ឆេទនៃការទាមទារ ឬមួយរយដុល្លារដោយរើសយកតម្លៃណាមួយដែលធំជាង។ ក្នុងករណីដែលច្បាប់ត្រូវបានអនុញ្ញាតនិងតម្រូវអោយកំរិតកាតព្វកិច្ច នោះ CamID នឹងកំណត់ការទទួលខុសត្រូវរបស់ខ្លួនក្នុងកំរិតមួយដែលអនុញ្ញាតដោយច្បាប់ជាធរមាន។

ខ.​ គេហទំព័រយោង

ការកំណត់ការទទូលខុសត្រូវនេះ​ ត្រូវបានប្រើប្រាស់ទៅលការខូចខាតដែលកើតមានឡើងដោយអ្នក ដោយហេតុផលតាមរយៈផលិតផល/សេវាកម្ម លក់ ឬផ្តល់ឲ្យដោយនៅលើគេហទំព័រយោង ឬតតិយជនដ៏ទៃទៀតក្រៅពី CamID និងទទួលតាមរយៈ ឬផ្សាយពាណិជ្ជកម្មលើ​សេវាកម្ម CamID ឬទទួលតាមរយៈគេហទំព័រយោងផ្សេងៗ ។

គ. មូលដ្ឋាននៃការចរចារ

អ្នកទទួលស្គាល់និងយល់ព្រមថា CamID បានផ្តល់ជូននូវសេវាកម្ម CamID មាតិកាអ្នកប្រើប្រាស់ ឧបករណ៏ មាតិកា និងព័ត៌មានដទៃទៀតការកំណត់តម្លៃ នឹងទទួលយកល័ក្ខខ័ណ្ឌនៃសេវាកម្មទាំងនេះដោយផ្អែកទៅលើការអះអាង ធានា និងដែនកំណត់នៃការទទួលខុសត្រូវដូចដែលមានចែងនៅទីនេះ។ ការបដិសេធការធានា និងដែនកំណត់នៃការទទួលខុសត្រូវដែលមានចែងនៅទីនេះ ឆ្លុះបញ្ចាំងពីការបែងចែកហានិភ័យរវាងអ្នកប្រើប្រាស់និង CamID ដែលសមហេតុផល និងការបដិសេធការធានានិងដែនកំណត់នៃការទទួលខុសត្រូវដែលបានបង្កើតឡើងនៅទីនេះបង្កើតបានជាមូលដ្ឋានសំខាន់នៃការចរចារវាងអ្នកប្រើប្រាស់និង CamID ។ CamID មិនអាចផ្តល់សេវាកម្ម CamID ដល់អ្នកដោយផ្អែកលើហេតុផលសមហេតុផលខាងសេដ្ឋកិច្ចដោយគ្មានដែនកំណត់ទាំងនេះឡើយ។

 

១៤.៤​  ការអនុវត្តច្បាប់ និងការដោះស្រាយជម្លោះ

. លក្ខខណ្ឌនេះត្រូវបានគ្រប់គ្រងនិងត្រូវបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើបទប្បញ្ញត្តិណាមួយនៅក្នុងល័ក្ខខណ្ឌនេះត្រូវបានចាត់ទុកថាខុសច្បាប់ ឬមិនអាចអនុវត្តបាន បទប្បញ្ញត្តិនោះ និងក្លាយជាមោឃៈ ហើយល័ក្ខខណ្ឌផ្សេងទៀតដែលនៅសល់នៅតែមានសុពលភាព និងមានប្រសិទ្ធិភាព។

ខ. រាល់វិវាទដែលកើតចេញ ឬទាក់ទងជាមួយ CamID ឬការអនុវត្ត នឹងត្រូវបានដោះស្រាយឱ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបានដោយការចរចានិងការពិភាក្សារវាងភាគី។ ប្រសិនបើដំណោះស្រាយមិនត្រូវបានដោះស្រាយក្នុងរយៈពេល ៣០ ថ្ងៃគិតចាប់ពីថ្ងៃដែលមានវិវាទ នោះភាគីណាមួយអាចបញ្ជូនវិវាទនេះទៅមជ្ឈត្តការនៃប្រទេសកម្ពុជាដើម្បីធ្វើការដោះស្រាយ។ សេចក្តីសំរេចរបស់មជ្ឈត្តការគឺជាសេចក្តីសំរេចចុងក្រោយ។ រាល់ចំណាយផ្លូវច្បាប់ដែលកើតមានឡើងជាបន្ទុករបស់ភាគីដែលប្រព្រឹត្តិខុស។​

 

១៤.៥ ការទាមទារ

អ្នកនិង CamID យល់ព្រមថាមូលហេតុនៃសកម្មភាពណាមួយដែលកើតឡើង ឬពាក់ព័ន្ធនឹងសេវាកម្ម CamID ត្រូវចាប់ផ្តើមក្នុងរយៈពេលមួយ (១) ឆ្នាំបន្ទាប់ពីមូលហេតុនៃសកម្មភាពកើតឡើង។ បើមិនដូច្នោះទេមូលហេតុនៃសកម្មភាពបែបនេះត្រូវបានបញ្ឈប់ជាអចិន្ត្រៃយ៍។​

 

១៤.៦ ការបោះបង់

ប្រសិនបើយើងខកខានក្នុងការអនុវត្តសិទ្ធិណាមួយ ឬការផ្តល់ល័ក្ខខណ្ឌនៃសេវាកម្មទាំងនេះមិនអាចបង្កើតឲ្យមានការលះបង់សិទ្ធិដែលមាននោះទេ។ ការលះបង់រាល់ការផ្តល់លក្ខខណ្ឌនៃសេវាកម្មទាំងនេះនឹងមានប្រសិទ្ធភាពលុះត្រាតែមានការសរសេរ និងចុះហត្ថលេខាដោយភាគីដែលពាក់ព័ន្ធ។​

 

១៥.  របៀបក្នុងការទាក់ទងមកកាន់យើងខ្ញុំ​

សេវាកម្មនេះដំណើរការ និងគ្រប់គ្រងដោយក្រុមហ៊ុន វៀតធេល (ខេមបូឌា) (ចុះបញ្ជីលេខ ០០០១៩១៦៤) ជាក្រុមហ៊ុនចុះបញ្ជីក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មានទីស្នាក់ការស្ថិតនៅអាគារលេខ១៩៩ ផ្លូវលេខ២៤៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ ព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជូនមតិ ឬការរិះគន់ ស្ថាបនា​នានា អំពីសេវាកម្មទៅ camid@metfone.com.kh។ សូមបញ្ជូនសំនួរទាក់ទងទៅនឹងការសម្ងាត់ និងបញ្ហាផ្នែកច្បាប់នានាទៅ camidprivacy@metfone.com.kh